វេទិកាស្មេរ៖ មេរៀនកម្ពុជា សម្រាប់អនាគតអាហ្វហ្គានីស្ថាន
ការក្រោកឈរឡើងវិញរបស់តាលីបង់ និងការដួលរលំនៃសាធារណរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន គឺជាសោកនាដកម្មដ៏រន្ធត់មួយដែលបានកម្រើកមកវិញនូវការចងចាំអំពីសង្គ្រាមពីអតីតកាល និងការជជែកវែកញែកអំពីគោលនយោបាយផ្សេងៗ។ ប៉ុន្តែយើងត្រូវគិតឲ្យបានហ្មត់ចត់ និងប្រើគំនិតឆ្ពោះទៅមុខក្នុងការដោះស្រាយវិបត្តិនេះ។ អនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាន គឺមិនទាន់ត្រូវបានកំណត់ជាក់លាក់នៅឡើយទេ។ មានការលើកឡើងជាច្រើនទាក់ទងនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីប្រទេសវៀតណាម និងបានយកព្រឹត្តិការណ៍នេះទៅធ្វើជាប្រវត្តិសាស្ត្រប្រៀបធៀបដ៏សំខាន់ក្នុងការវាយតម្លៃពីផលប៉ះពាល់នៃស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន