ទស្សនៈមិត្តអ្នកអាន ៖ «អាមេរិកពិតជាឪរបស់បក្ស ប្រឆាំងនៅកម្ពុជា»
ពិតជាគួរអោយភ្ញាក់ផ្អើលបំផុតចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញដែលតាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានបញ្ចេញសារដែលមានលក្ខណៈបំពាននិងរំលោភលើគោលការណ៍រដ្ឋមួយមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋមួយទៀតដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិបាននិងកំពុងតែរំលោភបំពានលើច្បាប់ទម្លាប់ការទូត។ ក្រោយពីព្យាយាមរលាស់ខ្លួន ចេញពីការទទួលខុសត្រូវក្នុងឧក្រិដ្ឋកម្មទម្លាក់គ្រាប់បែកប្រមាណ ៣លានតោនលើក្បាលខ្មែរ និងការមិនទទួលស្គាល់ថាខ្លួនគាំទ្រ លន់ នល់ និង