ព្រឹទ្ធសភាប្រកាសគាំទ្រសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលជាការបើកនូវទំព័រថ្មីមួយជាសារវ័ន្តនៅក្នុងការស្វែងរកសន្តិភាពនិងបន្តកិច្ចសហប្រតិបត្តិការ
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសចូលរួមអបអរសាទរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ
