ខ្មែរប៉ុស្ដិ៍ Close

ព្រឹទ្ធសភាប្រកាសគាំទ្រសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលជាការបើកនូវទំព័រថ្មីមួយជាសារវ័ន្តនៅក្នុងការស្វែងរកសន្តិភាពនិងបន្តកិច្ចសហប្រតិបត្តិការ

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 203
ព្រឹទ្ធសភាប្រកាសគាំទ្រសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលជាការបើកនូវទំព័រថ្មីមួយជាសារវ័ន្តនៅក្នុងការស្វែងរកសន្តិភាពនិងបន្តកិច្ចសហប្រតិបត្តិការ ព្រឹទ្ធសភាប្រកាសគាំទ្រសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលជាការបើកនូវទំព័រថ្មីមួយជាសារវ័ន្តនៅក្នុងការស្វែងរកសន្តិភាពនិងបន្តកិច្ចសហប្រតិបត្តិការ

 

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសចូលរួមអបអរសាទរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅក្នុងសេចក្តីប្រកាសនោះដែរបានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីថ្លែងការណ៍នេះ ដែលមានវត្តមានជាសាក្សីដោយប្រធានាធិបតី សហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបើកនូវទំព័រថ្មីមួយជាសារវ័ន្តនៅក្នុងការស្វែងរកសន្តិភាពនិងបន្តកិច្ចសហប្រតិបត្តិការ បន្ទាប់ពីមានអរិភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។ នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតរបស់ជាតិដែលជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដូចមានចែងនៅក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន។

ទន្ទឹមនោះផងដែរ ព្រឹទ្ធសភាកម្ពុជា ក៏បានប្រកាសគាំទ្រជាពិសេសចំពោះក្របខ័ណ្ឌដែលមានលក្ខណៈជាក់ស្តែង និងគ្រប់ជ្រុងជ្រោយដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍នេះដែលវិធានការទាំងអស់នេះគឺជាការផ្តល់អាទិភាពដល់សុវត្ថិភាពនិងសន្តិសុខប្រជាជនកម្ពុជានិងការពារផលប្រយោជន៍ជាតិតាមរយៈការដាក់ចេញនូវ វិធានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការដោះស្រាយក្តីកង្វល់ផ្នែកមនុស្សធម៌សំខាន់ៗរួមទាំងការដោះលែងវីរយុទ្ធជនកម្ពុជាដែលកំពុងជាប់ឃុំនិងការបង្កើតជាផ្លូវការនូវយន្តការទ្វេភាគីនិងតំបន់ដ៏រឹងមាំ តួយ៉ាងក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីធានាបាននូវស្ថិរភាពយូរអង្វែងនិងការបន្តកិច្ចសន្ទនាលើបញ្ហាព្រំដែនដែលនៅសេសសល់។ ជំហរប្រកបដោយសង្គតិភាពរបស់កម្ពុជាគឺរាល់បញ្ហាព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់និងច្បាប់អន្តរជាតិ៕