មីស៊ីលទប់ទល់នឹងការវាយប្រហាររបស់ប្រទេសជប៉ុន និងបញ្ហានុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ការប្រកួតប្រជែងកាំជ្រួចនៅក្នុងតំបន់អាស៊ីឦសាន កំពុងតែបង្កើនល្បឿនទៅមុខ ខណៈស្ថានការណ៍សន្តិសុខនៅក្នុងតំបន់កាន់តែមានសភាពអាក្រក់ទៅៗ។ ការសាកល្បងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ ដែលការសាកល្បងចុងក្រោយបំផុតកាលពីខែតុលា បានធ្វើឱ្យប្រទេសជប៉ុនត្រូវប្រកាសជូនដំណឹងអំពីការជម្លៀសប្រជាជនខ្លួននៅក្នុងតំបន់ភាគឦសាននៃប្រទេសនោះ កំពុងតែបង្កគ្រោះថ្នាក់កាន់តែខ្លាំងឡើងៗចំពោះសន្តិសុខរបស់ប្រទេសជប៉ុន។ ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនបានបង្កឱ្យមានភាពតានតឹងរវាងទីក្រុងម៉ូស្គូ និងទីក្រុងតូក្យូ និងបានធ្វើឱ្យបរិយាកាសសន្តិសុខរបស់ជប៉ុន