មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកអ្នកជំងឺ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
ត្បូងឃ្មុំ៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ ក្នុងការព្យាបាលប្រជាពលរដ្ឋនៅពេលពួកគាត់ចូលសម្រាកក្នុងមន្ទីរពេទ្យ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការអនុវត្តន៍ទៅតាមតួនាទីរបស់ខ្លួនអោយបានល្អប្រសើរ។