លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ពីអត្ថប្រយោជន៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយឌីជីថល ឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀតជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាពនិងអត្ថប្រយោជន៍ជាច្រើន។