ក្រៅឆាកនយោបាយប្រទេសថៃ មានរឿងល្អចង់ប្រាប់
នៅពេលដែលធនាគារកណ្តាលជាច្រើនបានចេញមកអះអាងរួមគ្នាអំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា យើងបាននឹកគិតដល់ប្រទេសថៃ តែមិនមែននឹកដល់រមណីយដ្ឋានល្អៗ និងអាហារឆ្ងាញ់ៗនោះទេ។ ភាពជោគជ័យដ៏ត្រចះត្រចង់របស់ប្រទេសនេះគឺ «ការធ្វើឱ្យតម្លៃទំនិញធ្លាក់ចុះរហូតដល់កម្រិតមួយដែលធ្វើឱ្យក្រុមមន្ត្រីចង់គិតអំពីការដាក់ចេញវិធានការបន្ធូរបន្ថយ ក្នុងករណីដែលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង»។ ដូចបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរ ប្រទេសថៃអាចបន្តដំណើរការទៅមុខ ដោយសារការស្ទុះងើបឡើងវិញរបស់ប្រទេសចិន។