
សម្តេចតេជោ ហ៊ុន សែន តបទៅលោក ជេម សុខ៖ ដំណើរទៅចិន មិនមែនជាដំណើរតក់ក្រហល់នោះទេ រៀបចំប្រហែលពីរខែមុនតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន
(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសចិន មិនមែនជាដំណើរទស្សនកិច្ចបែបតក់ក្រហល់នោះឡើយ គឺបានរៀបចំតាំងពីប្រហែលពីរខែមុនមកម្ល៉េះ តបតាមការអញ្ជើញរបស់លោក