ខ្មែរប៉ុស្ដិ៍ Close

និស្សិតសាកលវិទ្យាល័យន័រតុនប្រមាណ៧០០នាក់ស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 59
និស្សិតសាកលវិទ្យាល័យន័រតុនប្រមាណ៧០០នាក់ស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និស្សិតសាកលវិទ្យាល័យន័រតុនប្រមាណ៧០០នាក់ស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ

និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល ឆ្នាំទី៣ និងផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ឆ្នាំ៤ នៃសាកលវិទ្យាល័យន័រតុន បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះ ក្រុមនិស្សិត បានសិក្សាស្វែងយល់ពីការងារអភិរក្ស និងជួសជុលប្រាសាទ ដែលបង្ហាញដោយក្រុមអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរាផងដែរ។

ក្នុងពិធីសំណេះសំណាល និងការធ្វើបទបង្ហាញមួយត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារ អ៊ិមព្រេសអង្គរ។

មានមតិសំណេះសំណាលនៅពេលនោះ ឯកឧត្តម គឹម សុធិន អគ្គនាយករង និងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានចាត់ទុក ដំណើរទស្សនកិច្ចសិក្សានៅពេលនេះ ថាជាផ្នែកមួយដ៏មានតម្លៃ ដើម្បីឱ្យនិស្សិតស្វែងយល់ និងចាប់អារម្មណ៍ ដល់ការងារប្រាសាទបុរាណ។ ឯកឧត្តមសង្ឃឹមថា ទៅអនាគតអាច នឹងមានក្រុមនិស្សិត មកចូលរួមជួយការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ ខណៈដែលសព្វថ្ងៃអាជ្ញាធរជាតិអប្សរា ក៏ត្រូវការធនធានបន្ថែមសម្រាប់ការងារទាំងនេះផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះ ក៏មានការធ្វើបទបង្ហាញពីការបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ និងប្រាសាទថ្ម កំណាយស្រាវជ្រាវបុរាណវិទ្យា និងកំណាយសង្រ្គោះមុនធ្វើការជួសជុល និងបទបង្ហាញ អំពីហានិភ័យ ប្រាសាទ ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាផងដែរ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា


អត្ថបទទាក់ទង