ខ្មែរប៉ុស្ដិ៍ Close

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកការប្រជុំធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥ ដើម្បីដាក់បញ្ចូលទៅក្នុងសម័យប្រជុំសភាពេញអង្គខាងមុខ

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1065
    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកការប្រជុំធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥ ដើម្បីដាក់បញ្ចូលទៅក្នុងសម័យប្រជុំសភាពេញអង្គខាងមុខគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកការប្រជុំធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥ ដើម្បីដាក់បញ្ចូលទៅក្នុងសម័យប្រជុំសភាពេញអង្គខាងមុខ

    នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាអធិបតីដឹកនាំប្រជុំគណ:កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥ ដើម្បីដាក់បញ្ចូលទៅក្នុងសម័យប្រជុំសភាពេញអង្គខាងមុខ ដែលក្នុងនោះរួមមាន៖

    ១) ការពិនិត្យបញ្ជីឈ្មោះតំណាយរាស្ត្រគណបក្សប្រជាជនកម្ពុជា ឈរជាបេក្ខជនសម្រាប់ជ្រើសតាំងបន្ថែមក្នុងគណៈកម្មការទាំង១០ របស់រដ្ឋសភា។
    ២) ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
     កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
     កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និងយ៉ាងឌីពើរគួននៃប្រទេសប្រ៊ុណេដារូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
     កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
    ៣) ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើធម្មនុញ្ញ នៃមជ្ឈមណ្ឌត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី។
    ៤) ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិការទូទៅរបស់រដ្ឋសភាសម្រាប់គ្រប់គ្រងឆ្នាំ២០១៦។
    ៥) ការពិនិត្យសំណើអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
    សូមបញ្ជាក់ថា សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានគ្រោងនូវចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៤.៣៧៥.១០២ លានរៀល (ប្រមាណជាង ៦.០០០ លានដុល្លារអាមេរិក) ស្មើនឹង ២៤,៥៩% នៃផ.ស.ស និងមានកំណើន ១៥,២% ធៀបនឹងច្បាប់ឆ្នាំ ២០១៧ ។ សម្រាប់ការចំណាយច្រើនបំផុត គឺលើវិស័យអប់រំដែលមានចំនួនប្រមាណជាង ៨៤៨ លានដុល្លារសហរដ្ឋអាមេរិក ៕

     

     

    អត្ថបទទាក់ទង