ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ជាច្រើនរយនាក់នាំគ្នាជួបជុំធ្វើបាតុកម្មប្រឆាំងតវ៉ាវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៉ី នៅលើទឹកដីសហរដ្ឋអាមេរិក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 56
ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ជាច្រើនរយនាក់នាំគ្នាជួបជុំធ្វើបាតុកម្មប្រឆាំងតវ៉ាវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៉ី នៅលើទឹកដីសហរដ្ឋអាមេរិក ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ជាច្រើនរយនាក់នាំគ្នាជួបជុំធ្វើបាតុកម្មប្រឆាំងតវ៉ាវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៉ី នៅលើទឹកដីសហរដ្ឋអាមេរិក

តាមសេចក្តីរាយការណ៍ពីក្រុមការងារនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ រស់នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក បាននាំគ្នាជួបជុំធ្វើបាតុកម្មប្រឆាំងវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៉ី នៅលើទឹកដីរដ្ឋ Florida សហរដ្ឋអាមេរិក។
ការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងក្រុមជនក្បត់ជាតិ សម រង្ស៉ី បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ (ម៉ោងនៅអាមេរិក) ត្រូវនឹងម៉ោងនៅកម្ពុជា ម៉ោង២ទៀបភ្លឺ ចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
តាមសេចក្តីរាយការណ៍ពីរដ្ឋ Florida ទីកន្លែងកំពុងធ្វើបាតុកម្មបានឲ្យដឹងបន្ថែមថា បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើបាតុកម្មនៅទីនោះបានស្រែកខ្លាំងៗ ចំពោះវត្តមានរបស់ក្រុមអ្នកនយោបាយ បោកប្រាស់រាស្រ្តខ្មែរថា សម រង្ស៉ី ជាជនផ្តាច់ការ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ តែងតែបំផ្លិចបំផ្លាញជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងលក់ក្បាលឲ្យបរទេស។
លើសពីនោះក្រុមបាតុករក៏បានលើកបដាជាមួយពាក្យពេជន៍ថា ទណ្ឌិត សម រង្ស៉ី និងបក្ខពួក គឺជាក្រុមបំផ្លាញជាតិ, សម រង្សី មេបោកប្រាស់ភូតកុហកជាតិសាសន៍ខ្លួន, ទណ្ឌិត សម រង្ស៉ី ជាជ័យលាភីបោកប្រាស់, ទណ្ឌិត សម រង្ស៉ី បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត, ទណ្ឌិត សម រង្ស៉ី ល្មមឈប់ធ្វើនយោបាយទៀតទៅ, ទណ្ឌិត សម រង្ស៉ី ចុះចេញទៅ ទុកឲ្យក្មេងជំនាន់ក្រោយធ្វើម្តង, ទណ្ឌិត សម រង្ស៉ី មិនហ៊ានចាត់យុវជនបន្តវេន ដូចគណបក្សប្រជាជនកម្ពុជា។..ល។
ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយចាញ់ចាស់វស្សានេះ តែងតែធ្វើនយោបាយដោយគ្មានគោលជំហរច្បាស់លាស់ និយាយឱ្យតែរួចពីមាត់ ហើយគ្មានការទទួលខុសត្រូវ ជាអ្នកនយោបាយដែលគ្មានចក្ខុវិស័យ។
តាមពិត សម រង្ស៊ី ក៏ជាអ្នកនយោបាយគ្មានសីលធម៌ និងគុណធម៌ ហើយបើនិយាយឱ្យចំគឺជាជនចង្រៃជាតិ ដែលមិនបានជួយកសាងនិងអភិវឌ្ឍជាតិ និងមិនបានជួយជ្រោមជ្រែងក្នុងការកសាងធនធានមនុស្ស សម្រាប់ប្រទេសជាតិ តែបែរជាមកច្រណែនឈ្នានីសនឹងយុវជនកម្ពុជា ដែលខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានសញ្ញាបត្រ និងចំណេះជំនាញពីបរទេសដើម្បីមកជួយកសាងនិងអភិវឌ្ឍជាតិទៅវិញ។
គ្មានភាពចាស់ទុំខាងនយោបាយនេះ គឺគួរតែលោកមាន ភាពខ្មាសអៀន ហើយគួរដាក់ខ្លួនចូលនិវត្តពីនយោបាយ ដើម្បីបើកផ្លូវ និងទុកឱកាសឱ្យយុវជនជំនាន់ក្រោយ ធ្វើនយោបាយម្តង ដូចអ្វីដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងរៀបចំនេះ៕

អត្ថបទទាក់ទង