សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១៤,១៧៧,២៦២នាក់ គិតត្រឹមថ្ងៃទី០៦ ខែធ្នូ
គិតត្រឹមល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,១៧៧,២៦២នាក់ ក្នុងនោះអ្នកដែលបានចាក់ដូសទី២រួចរាល់ មានចំនួន ១៣,៤៩០,២៩៩នាក់ និងអ្នកដែលបានចាក់ដូសទី៣រួចរាល់ មានចំនួន ២,៤៧៩,៦៦២នាក់។
ជាមួយគ្នានេះ លទ្ធផលចាក់វ៉ាក់សាំងក្នុងគោលដៅ ១០លាននាក់ គឺកើនបានចំនួន ១០១.០៧% និងបើធៀបនឹងប្រជាជន ១៦លាននាក់ គឺកើនបានចំនួន ៨៨.៦១%។
ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ក្រុមមនុស្ស៖
- អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ៩៨.៨៣% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៩៦៦,៩៣១នាក់
- អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានចំនួន ១០៤.៦៦% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៨៩៧,៣៨២នាក់
- អាយុ ៥ឆ្នាំ បានចំនួន ៩១.៦២% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ៣០៤,៣១៧នាក់។
របាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានដូចខាងក្រោម៖