ខ្មែរប៉ុស្ដិ៍ Close

    លោក សាយ សំអាល់ លើកទឹកចិត្តមន្ត្រីមូលដ្ឋាន បន្តបង្កើនធ្វើអំពើល្អ និងបម្រើប្រជាជន ឱ្យកាន់តែប្រសើរឡើងខ្លាំងថែមទៀត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1035
    លោក សាយ សំអាល់ លើកទឹកចិត្តមន្ត្រីមូលដ្ឋាន បន្តបង្កើនធ្វើអំពើល្អ និងបម្រើប្រជាជន ឱ្យកាន់តែប្រសើរឡើងខ្លាំងថែមទៀតលោក សាយ សំអាល់ លើកទឹកចិត្តមន្ត្រីមូលដ្ឋាន បន្តបង្កើនធ្វើអំពើល្អ និងបម្រើប្រជាជន ឱ្យកាន់តែប្រសើរឡើងខ្លាំងថែមទៀត

    ក្នុងក្របខ័ណ្ឌឆ្ពោះទៅរកការបោះ​ឆ្នោត​ជ្រើ​ស​រើ​សសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ លោក សាយ សំអាល់ ស​មាជិ​ក​គ​ណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ នៅ​​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារស​ម្រា​​ប់​ការត្រៀមការបោះឆ្នោតនាពេលខាងមុខ។ កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសមាជិក ស​មាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគ​ណ​ប​ក្ស​ខេ​ត្ត​ស្រុកឃុំសង្កាត់នៃខេត្តព្រះសីហនុ។

    លោក សាយ សំអាល់ បានបន្តជំរុញឱ្យសមាជិកសមាជិកាក្រុ​មកា​រ​ងា​រ​ប​ន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការចុះមូលដ្ឋានឱ្យបានខ្លាំងក្លា។ លោកបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ការខិតខំប្រឹង​ប្រែង​បំ​ពេញ​ភាកិច្ចរប​ស់​គ​ណ​:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំ កន្លងមក ទាំងការងារនយោបាយ សតិអារម្មណ៍ ចា​ត់​​តាំង ព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។

    ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បាន​បន្ត​លើ​កទឹកចិត្តមន្ត្រីទាំងអស់ ធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានកា​ន់តែល្អប្រសើរ​ប​ន្ថែ​ម​ទៀ​ត ព្រោះនេះគឺជាមូលដ្ឋាននៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។

    លោកបានថ្លែងថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជា​ជន​ក​ម្ពុ​ជា ​បា​ន​ពុះពារ​ឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើ​មូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅ​ខាង​ប្រ​ជា​ជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ា​នធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជា​ធិ​ប​តេ​យ្យ​ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

    ជាមួយគ្នានេះ លោកបានណែនាំដល់សមាជិក​សមាជិកាទាំង​អស់​ យ​ក​ចិ​ត្តទុកដាក់ខ្ពស់ជំរុញប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំសង្កាត់ ដែលបានចុះ​ឈ្មោះបោះឆ្នោ​ត​រួចឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញអ្នកដែលមិនទា​ន់បា​នចុះឈ្មោះ​បោះ​ឆ្នោ​ត​ ឬទើបគ្រប់អាយុឱ្យចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ដែលពួកគាត់រ​ស់នៅ​ ចា​ប់​ពី​ថ្ងៃ​ទី​១​២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រៀមសម្រាប់ទៅបោះ​ឆ្នោត​ជូ​ន​គ​ណ​ប​ក្ស​ប្រ​ជា​ជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ​២​០​២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ និងការ​បោះឆ្នោ​ត​នាអា​ណ​ត្តិ​ផ្សេ​ង​ៗទៀតដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស អភិវឌ្ឍជាតិឱ្យរីកចម្រើន​ខ្លាំង​លើ​គ្រ​ប់វិស័យបន្ថែមទៀត និងថែរក្សាការពារសុខសន្តិភាព ដែ​លកម្ពុជារកបានដោយពិបាក​នេះ​បា​​ន​គង់វង្សស្ថិតស្ថេរជារយូអង្វែង៕

    AKP

    អត្ថបទទាក់ទង