លោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកមកមរហ័ស លើកទឹកចិត្តដល់ មន្ត្រីអ្នកនាំពាក្យ ត្រូវផ្តល់ព័ត៌មានពិត (មានវីដេអូ)
ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សជំរុញឱ្យអ្នកនាំពាក្យស្ថាប័នរដ្ឋឆ្លើយតបទៅអ្នកកាសែតឱ្យបានលឿននូវព័ត៌មានពិតក្នុងក្រសួង ស្ថាប័នរបស់ខ្លួន។
លោក ស្វាយ ស៊ីថា លើកទឹកចិត្តដល់មន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋទាំងអស់ ត្រូវផ្តល់ព័ត៌មានពិតជូនទៅអ្នកសារព័ត៌មាននិងចូលរួមឱ្យបានសកម្មក្នុងការគ្រប់គ្រងសាធារណមតិ»
លោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែលជាសេនាធិការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការងារគ្រប់គ្រង អប់រំ ពន្យល់សាធារណមតិ ជាពិសេស បញ្ហានយោបាយ បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋ ដែលបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី បង្រៀនដោយគ្រូជនជាតិបរទេស ហើយដែលបានបិទវគ្គកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
ខាងក្រោមនេះមានវីដេអូ!