ខ្មែរប៉ុស្ដិ៍ Close

លោក ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយការអនុវត្តន៍គម្រោងនៅខេត្តតាកែវ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 141
លោក ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយការអនុវត្តន៍គម្រោងនៅខេត្តតាកែវ លោក ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយការអនុវត្តន៍គម្រោងនៅខេត្តតាកែវ

លោក ជា វ៉ាន់ដេត អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ លោក អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ លោក គឹមរ័ត្ន វិសិដ្ឋ ប្រធានវេទិការ សម្ព័ន្ឋសង្គមស៊ីវិល-CSAF លោក Liu Kaiyang អគ្គនាយករងបណ្តាញអង្គការ សង្គមស៊ីវិលចិន ដើម្បីសហការប្រតិបត្តិការអន្តរជាតិ-CNIE និងជាអនុប្រធាន មូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឈន៏-CFPD បានអញ្ជើញ ជាអធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយការអនុវត្តន៍គម្រោងនៅខេត្តតាកែវនាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ នៅសាលា ស្រុកបាទី។
លោក ជា វ៉ាន់ដេត អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានមានប្រសាសន៍ថា ក្រោមជំនួយ ឧបត្ថម្ភតាមរយះ លោក Liu Kaiyang អនុប្រធានមូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឈន៏ CFPD បានឲ្យដឹងថា មានគម្រោង៤ ដែលយើងត្រូវធ្វើការ អនុវត្តនៅខេត្តតាកែវ ដូចជា៖
១ គម្រោងអគ្គសនីសូឡា ១០០កន្លែង
២ គម្រោងអណ្ដូងទឹកស្អាត ១០០អណ្ដូង
៣ គម្រោងពិនិត្យព្យាបាលភ្នែក វះកាត់ភ្នែក សហការណ៍ជាមួយមន្ទីរពេទ្យភ្នែក និងជាមួយអង្គការ ការីតាសកម្ពុជា
៤ គម្រោងជួសជុលផ្លូវលំប្រវែង ៩គីឡូម៉ែត្រ ក្នុងឃុំដូង ស្រុកបាទី និងគម្រោងជួសជុល សាលារៀន ៣ខ្នង ស្ថិតនៅឃុំដូង ស្រុកបាទី ៕

 

 

អត្ថបទទាក់ទង