ជញ្ជាំងខឿនទី១ ផ្នែកខាងត្បូង នៃប្រាសាទបាគងកំពុងត្រូវបានពន្លឿនការជួសជុល
ក្រុមបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលជញ្ជាំងខឿនទី១នៃប្រាសាទបាគង ដែលបានដួលរលំប្រវែង ១៥ម៉ែត្រ កម្ពស់៥ម៉ែត្រ ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៧០ ដោយសារអាយុកាល កត្តាធម្មជាតិ និងកង្វះការថែទាំ។ ការជួសជុលនេះបានចាប់ផ្តើមនាដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបានជាង៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២១ខាងមុខ៕