ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យដំណេីរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ និងពិនិត្យទីតាំងសម្រាប់ស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅជាប់ស្ពានពយអូរឈេីទាល

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 44
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យដំណេីរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ និងពិនិត្យទីតាំងសម្រាប់ស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅជាប់ស្ពានពយអូរឈេីទាល ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យដំណេីរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ និងពិនិត្យទីតាំងសម្រាប់ស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅជាប់ស្ពានពយអូរឈេីទាល

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះពិនិត្យដំណេីរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ និងការពិនិត្យទីតាំងសម្រាប់ស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅជាប់ស្ពានពយអូរឈេីទាល ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ២០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅខេត្តព្រះសីហនុ។

ពិធីចុះត្រួតពិនិត្យនេះដោយមានការចូលរួមពីសំណាក់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.អ.ឆ.ក., លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក, លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ រួមទាំងមន្រ្តីជំនាញជារូបផងដែរ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត បានបន្តពិនិត្យការស្ថាបនាផ្លូវពយតាមូង និងទីតាំងស្ថាបនាបដិមាព្រះស្កន្ទទ្រង់លេីក្ងោក ស្ថិតនៅចំណុចប្រសព្វត្រីកោណ។

សូមជម្រាបថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់៥,២០០ម៉ែត្រគូប ក្នុង១ថ្ងៃ ឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់៧,២០០ម៉ែត្រគូបក្នុង១ថ្ងៃ។

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំងពីរ នៅក្នុងខេត្តព្រះសីហនុនេះ ដើម្បីដោះស្រាយការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រដោយគេប្រើបច្ចេកវិទ្យាចុងក្រោយបំផុត៕

អត្ថបទទាក់ទង