ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងជាលើកចុងក្រោយដល់ពលរដ្ឋដែលមិនទាន់បានមកចាក់វ៉ាក់សាំង ឱ្យមកចាក់កុំបីខាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 57
រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងជាលើកចុងក្រោយដល់ពលរដ្ឋដែលមិនទាន់បានមកចាក់វ៉ាក់សាំង ឱ្យមកចាក់កុំបីខាន រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងជាលើកចុងក្រោយដល់ពលរដ្ឋដែលមិនទាន់បានមកចាក់វ៉ាក់សាំង ឱ្យមកចាក់កុំបីខាន

តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយផ្អែកតាមផែនការមេ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រដ្ឋបាលរាជធានីភ្នំពេញដែលជាអនុកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើងទៅ សម្រេចបានស្ទើតែទាំងស្រុងធៀបនឹងគោលដៅកំណត់ហើយ។

រដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ដើម្បីជំរុញការអនុវត្ត «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ការពារជំងឺកូវីដ-១៩ និងដើម្បីឈានទៅបិទបញ្ចប់ការងារនេះ ខ្លួនសូមក្រើនរំលឹកជាលើកចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋគ្រប់អាយុចាក់វ៉ាក់សាំង ដែលមិនទាន់បានមកចាក់ សូមមកចាក់តាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖

អត្ថបទទាក់ទង