ខ្មែរប៉ុស្ដិ៍ Close

តែងតាំងលោក កឹម គុណវឌ្ឍន៍ ជាប្រធានសមាគមទូរទស្សន៍កម្ពុជា ជាបណ្តោះអាសន្ន ជំនួសលោក ម៉ៅ អាយុទ្ធ ដែលទទួលមរណភាពដោយសារកូវីដ-១៩

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
តែងតាំងលោក កឹម គុណវឌ្ឍន៍ ជាប្រធានសមាគមទូរទស្សន៍កម្ពុជា ជាបណ្តោះអាសន្ន ជំនួសលោក ម៉ៅ អាយុទ្ធ ដែលទទួលមរណភាពដោយសារកូវីដ-១៩ តែងតាំងលោក កឹម គុណវឌ្ឍន៍ ជាប្រធានសមាគមទូរទស្សន៍កម្ពុជា ជាបណ្តោះអាសន្ន ជំនួសលោក ម៉ៅ អាយុទ្ធ ដែលទទួលមរណភាពដោយសារកូវីដ-១៩

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសសម្រេចទទួលស្គាល់ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា ជាបណ្តោះអាសន្ន ជំនួស លោក ម៉ៅ អាយុទ្ធ ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ។

ប្រកាសនេះ បានបញ្ជាក់ថា សមាគមទូរទស្សន៍កម្ពុជា ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន បំពេញគ្រប់បែបបទនីតិវិធីឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវតាក់តែងលក្ខន្តិកៈ ដើម្បីអនុវត្តក្នុងសមាគមរួមចំណែកលើកកម្ពស់វិជ្ជាជីវៈវិស័យនេះ នៅក្នុងប្រទេសកម្ពុជា។

ប្រកាសនេះ នឹងមានសុពលភាពរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃចេញប្រកាសតទៅ៕