ខ្មែរប៉ុស្ដិ៍ Close

រូបចម្លាក់មុខ​លោក​ដូណាល់ ត្រាំ នៅ​លើ​ផ្ទាំង​ទឹកកក​ អាចនឹងកើតមាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1503
រូបចម្លាក់មុខ​លោក​ដូណាល់ ត្រាំ នៅ​លើ​ផ្ទាំង​ទឹកកក​ អាចនឹងកើតមានរូបចម្លាក់មុខ​លោក​ដូណាល់ ត្រាំ នៅ​លើ​ផ្ទាំង​ទឹកកក​ អាចនឹងកើតមាន

អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ប្រទេស​ហ្វាំងឡង់​មួយ​ឈ្មោះ ‘Melting Ice’ កំពុង​រៃអង្គាស​លុយ​កន្លះ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​ឆ្លាក់​មុខ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ​ដូណាល់ ត្រាំ លើ​ផ្ទាំង​ទឹក​កក​។


គម្រោងឆ្លាក់មុខលោកត្រាំ លើផ្ទាំងទឹកកកនៅតំបន់អាកទិច

ការ​ឆ្លាក់​នេះ គ្រោង​ធ្វើ​លើ​ផ្ទាំង​ទឹកកក​ដែល​មាន​កម្ពស់​ប្រមាណ ៣៥​ ម៉ែត្រ ដោយ​យក​លំនាំ​រូប​ចម្លាក់​ប្រធានាធិបតី​នៅ Mount Rushmore។


រូប​ចម្លាក់​ប្រធានាធិបតី​នៅ Mount Rushmore

បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​មួយ​នេះ បាន​ឲ្យ​ដឹង​ថា គម្រោង​ធ្វើ​ឡើង​ក្នុង​ន័យ​ចង់​លើក​កម្ពស់​អំពី​ការ​យល់​ដឹង​អំពី ផល​ប៉ះពាល់​នៃ​ការ​កើន​កម្ដៅ​ផែនដី និង​ចង់​ធ្វើ​ការ​បញ្ជាក់​ថា បាតុភូត​មួយ​នេះ​ពិត​ជា​មាន​មែន។

អង្គការ​បាន​លើក​ឡើង​ថា មាន​មនុស្ស​មួយ​ចំនួន​រហូត​មក​ទល់​ពេល​នេះ នៅ​តែ​ដាក់​ការ​សង្ស័យ​ថា បាតុភូត​ការ​កើន​កម្ដៅ​ផែន​ដី​អាច​មិន​មែន​ជា​បញ្ហា​ពិត។ ដូច្នេះ ទាល់​តែ​ឲ្យ​ពួក​គេ​មើល​ឃើញ​ផ្ទាល់​ភ្នែក ទើប​ពួក​គេ​ព្រម​ជឿ។

Melting Ice បាន​ចោទ​ជា​សំណួរ៖ “តើ​រូប​ចម្លាក់​មុខ​លោក​ត្រាំ​នៅ​ផ្ទាំង​ទឹក​កក​នៅ​តំបន់​អាកទិច នឹង​រលាយ​ ឬ​ក៏​បន្ត​នៅ​ទី​នោះ ១០០០ ឆ្នាំ​ទៀត?”

សូម​បញ្ជាក់​ផង​ដែរ លោក​ត្រាំ មិន​ជឿ​ថា ការ​ប្រែប្រួល​គឺ​ជា​ការពិត​ឡើយ។ កាល​ពី​ឆ្នាំ​មុន លោក​បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៥ ក្នុង​ន័យ​ចង់​កាត់បន្ថយ​ការ​កើន​ឡើង​នូវ​កម្ដៅ​ផែនដី៕

ប្រភព៖ CGTN

អត្ថបទទាក់ទង