ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៩១នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៩១នាក់ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៩១នាក់

រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៩១នាក់ ថ្មីបន្ថែមទៀត។

សូមជម្រាបថា ការបង្ហាញអត្តសញ្ញាណនេះ គឺដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។

លើសពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ-១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បង​ប្អូនប្រជាពលរដ្ឋ ចូលរួមសហការ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំ និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងឈានទៅរកការកាត់ផ្តាច់ការចម្លងនៃជំងឺកូវីដ-១៩នេះផងដែរ។

អត្ថបទទាក់ទង