ខ្មែរប៉ុស្ដិ៍ Close

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៧លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១ នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 61
កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៧លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៧លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១ នេះ

នៅត្រីមាសទី១ ឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបចំនួន ២៩,០៨៣,៦៧៦ ពាន់រៀល (៧,១៦៥,២៣២ដុល្លារអាមេរិក) កើនឡើងចំនួន ៦៧២,៦៥៥ពាន់រៀល (១៧៦,០៥១ដុល្លារអាមេរិក) ឬស្មើនឹង២.៣៧%។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ការអនុវត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម មានចំនួន ២៩,០៨៣,៦៧៦ ពាន់រៀល (៧,១៦៥,២៣២ដុល្លារអាមេរិក) សម្រេចបាន ២៤.៦៧% នៃការគ្រោងផែនការឆ្នាំ២០២១ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ កើនឡើងចំនួន ៦៧២,៦៥៥ពាន់រៀល (១៧៦,០៥១ដុល្លារអាមេរិក) ឬស្មើនឹង២.៣៧%»

របាយការណ៍បានបន្ថែមទៀតថា «ចំណែកប្រាក់ចំណេញសុទ្ធ ក្នុងការិយបរិច្ឆេទក្នុងត្រីមាសទី១ ឆ្នាំ២០២១ មានចំនួនសរុប ១៣,៩៧០,៤២៦ពាន់រៀល (៣,៤៤១,៨៤១ដុល្លារអាមេរិក) សម្រេចបាន ៣០.៨៩% នៃការគ្រោងផែនការឆ្នាំ២០២១ និងធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ កើនឡើងចំនួន ៤,០៤៤,៩០៨ ពាន់រៀល (១,០០០,១៣៩ដុល្លារអាមេរិក) ឬស្មើនឹង ៤០.៧៥%»

ដោយឡែកចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ (Basic Earnings Per Share) គឺចំនួន ៦៧៥.៣៣រៀល (០.១៧ដុល្លារអាមេរិក)៕