ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត បដិសេធថា មិនដែលបានឲ្យជំនួយការណា ទាក់ទងទៅមេបញ្ជាការកងទ័ព ដើម្បីរកលុយនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 81
លោក ហ៊ុន ម៉ាណែត បដិសេធថា មិនដែលបានឲ្យជំនួយការណា ទាក់ទងទៅមេបញ្ជាការកងទ័ព ដើម្បីរកលុយនោះទេ លោក ហ៊ុន ម៉ាណែត បដិសេធថា មិនដែលបានឲ្យជំនួយការណា ទាក់ទងទៅមេបញ្ជាការកងទ័ព ដើម្បីរកលុយនោះទេ

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខភម មេបញ្ជាការកងទ័ពជើងគោកបាន​ប្រកាសថា៖

លោក មិនបាន​ប្រើ​ឲ្យជំនួយណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ​នោះទេ។​ ការបដិសេធនេះ បានឡើងក្រោយពីមានបុរសម្នាក់ ឈ្មោះ (ភាព) បានក្លែងបន្លំថាជាជំនួយការរបស់លោក ហ៊ុន ម៉ាណែត​ បានខល​ទាក់ទងសុំលុយ​ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្ត​កំពង់ចាម ដោយប្រើប្រាស់​លេខទូរស័ព្ឌ 067 349 466។​

ក្នុងសារ​ជាសំឡេងជូន​ មេបបញ្ជាការយោធភូមិភាគ មេបញ្ជាការ​កងពល និងអង្គភាពទាំងអស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖

«នៅថ្ងៃនេះ មាន​ករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ដឹក នាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថា​ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អ៊ីចឹង សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយ​បញ្ជូន​ព័ត៌មានបន្ត ទៅមេបញ្ជាការ​កងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬនរណាទាំងអស់ បើសិនជាមានអ្នកណាទាក់ទងទៅ គឺមិនមាននោះទេ។ មិនមែនជាជំនួយការរបស់ខ្ញុំទេ។ ខ្ញុំបានឲ្យជំនាញរបស់ប៉ូលិស កំពុងស្រាវជ្រាវនូវមុខសញ្ញានេះ​ហើយ»៕

អត្ថបទទាក់ទង