ខ្មែរប៉ុស្ដិ៍ Close

សមាជិកក្រុមប្រឹក្សាឃុំស្វាយភ្លើងខេត្តកំពង់ធំ ម្នាក់ទៀត ប្រកាសដើរចេញពីគណបក្សសង្រ្គោះជាតិមកសុំរួមរស់ជាមួយគណបក្សប្រជាជន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 793
សមាជិកក្រុមប្រឹក្សាឃុំស្វាយភ្លើងខេត្តកំពង់ធំ ម្នាក់ទៀត ប្រកាសដើរចេញពីគណបក្សសង្រ្គោះជាតិមកសុំរួមរស់ជាមួយគណបក្សប្រជាជនសមាជិកក្រុមប្រឹក្សាឃុំស្វាយភ្លើងខេត្តកំពង់ធំ ម្នាក់ទៀត ប្រកាសដើរចេញពីគណបក្សសង្រ្គោះជាតិមកសុំរួមរស់ជាមួយគណបក្សប្រជាជន

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំម្នាក់ទៀត មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងហៅលោក កឹម សុខា ថាជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។

សមាជិកក្រុមប្រឹក្សារូបនេះ គឺលោក ចាន់ ស៊ុនអ៊ី អាយុ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ យោងតាមលិខិតផ្ញើជូនប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំនេះដែរ លោក ចាន់ ស៊ុនអ៊ី បានបញ្ជាក់ថា «កន្លងមកខ្ញុំ បានជឿការញុះញុង់របស់មេបក្សសង្រ្គោះជាតិ ហើយមិនគិតថា ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ មាននយោបាយពិសពុល ស្តាប់បរទេសមកអនុវត្តនយោបាយក្បត់ជាតិ សម្លាប់ជាតិឯង ដើម្បីបម្រើបរទេស ដោយខ្ញុំបានឃើញច្បាស់តាមរយៈវីដេអូឃ្លីប របស់លោក កឹម សុខា។ ខ្ញុំសូមថ្កោលទោសនូវសកម្មភាព និងទង្វើររបស់លោក កឹម សុខា ជាទង្វើរក្បត់ជាតិ ខ្លួនឯងពិតប្រាកដ»៕

 

អត្ថបទទាក់ទង