ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បន្តពាវនាវដល់ បងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1086
សម្តេចតេជោ ហ៊ុន សែន បន្តពាវនាវដល់ បងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់សម្តេចតេជោ ហ៊ុន សែន បន្តពាវនាវដល់ បងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់

ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមីនា​នេះ​ បានអំពាវនាវសូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់, ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។

ជាមួយគ្នានោះ សម្តេចតេជោ បានបន្តណែនាំដល់បងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

គួរបញ្ជាក់ផងដែរថា តាមក្រសួងសុខាភិបាល នាថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញ​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤០នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៦នាក់។

ករណីវិជ្ជមានថ្មី និងជាសះស្បើយខាងលើនេះ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

ក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុប ២២៧៣ករណី ក្នុងនោះអ្នកជំងឺ១១៧២នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់១១នាក់។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ១៧៤៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៦៥៨នាក់ផងដែរ៕

អត្ថបទទាក់ទង