ខ្មែរប៉ុស្ដិ៍ Close

BREAKING: ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បង្ហាញក្តីបារម្ភរួមគ្នាលើហេតុការណ៍ឆ្លងសហគមន៍២០កុម្ភៈ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 5
BREAKING: ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បង្ហាញក្តីបារម្ភរួមគ្នាលើហេតុការណ៍ឆ្លងសហគមន៍២០កុម្ភៈ BREAKING: ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បង្ហាញក្តីបារម្ភរួមគ្នាលើហេតុការណ៍ឆ្លងសហគមន៍២០កុម្ភៈ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភាពលោកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា បង្ហាញក្តីបារម្ភទៅលើស្ថានការណ៍រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានអ្នកឆ្លង និងស្លាប់ជាបន្តបន្ទាប់។

ក្នុងសេចក្តីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យធ្វើសកម្មភាពតាមដែលខ្លួនអាចធ្វើបាន ដើម្បីចូលរួមសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

តាមរយៈសេចក្តីជូនព័ត៌មានរួមនេះ លោកសាស្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា «ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាសព្វថ្ងៃនៅតែមានលក្ខណៈធ្ងន់ធ្ងរ។ អ្វីដែលយើងកំពុងធ្វើនៅពេលនេះ នឹងកំណត់នូវទិសដែលការរាតត្បាតជំងឺកូវីដ-១៩នេះតម្រង់ទៅ។ យើងទាំងអស់គ្នាត្រូវតែបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងរបស់ យើងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកំលុងពេលប៉ុន្មានថ្ងៃ ឬសប្តាខាងមុខនេះ។ ជីវិតរបស់យើងទាំងអស់គ្នាគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍នេះ»។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ករណីវិជ្ជមានវីរុសកូវីដ-១៩ ដែលឆ្លងបន្តនៅក្នុងប្រទេសចំនួន ៣២ករណី ត្រូវបានរាយការណ៍នៅរាជធានីភ្នំពេញ ក្រោយពេលមានហេតុការណ៍ណ៍បំពានវិធានចត្តាឡីស័កមួយបានកើតឡើង។

ចាប់តាំងពីពេលផ្ទុះដំបូងមកដល់ត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ មានករណ៍វិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ១,៥៧៨ករណី ដែលក្នុងនោះមានស្លាប់ ០២ករណី។ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ទំនងជាបង្ករឡើងដោយមេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ដែលអាចចម្លងលឿនជាងវីរុសដែលឆ្លងកន្លងមក។ ការស្វែងរកការថែទាំព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺ កូវីដ-១៩ បាន។

ប្រទេសកម្ពុជា បានរាយការណ៍ពីករណីស្លាប់ដំបូងដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានលើកឡើងថា «សោកនាដកម្មនៃការបាត់បង់ជីវិតជាលើកដំបូងដោយសារជំងឺកូវីដ-១៩ ជាសារក្រើនរំលឹកយើង ទាំងអស់គ្នាអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះ។ ជំងឺនេះ អាចវាយប្រហារយើងគ្រប់គ្នានៅគ្រប់ពេលវេលា។ កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ណាស់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុន្តែយើងនៅមានឱកាស ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះ ប្រសិនបើយើងទាំងអស់គ្នាសហការបញ្ឈប់វាទាំងអស់គ្នាដោយសាមគ្គីភាព»។

ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា «គោលដៅរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈផងដែរ គឺកាត់បន្ថយហានិភ័យឱ្យបានជាអតិបរមានូវការនាំចូលករណីឆ្លងថ្មីពីក្រៅប្រទេសបង់ការផ្ទះ ឡើងនៃជំងឺកូវីដ-១៩ និងការពារកុំឱ្យមានការឆ្លងជំងឺកូវីដ-១៥នៅក្នុងសហគមន៍។ ការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងការគោរពឱ្យបានពេញលេញតាមការណែនាំនូវវិធានការសុខភាពសាធារណៈដែលខ្លាំងខ្លា និងចំគោលដៅ គឺដើម្បីជៀសវាង និងបង្ការផលប៉ះពាល់លើសុខភាព សេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩»។

ការឆ្លងរាលដាលទ្រង់ទ្រាយធំ អាចនាំទៅដល់ការរឹតត្បិត ឬការបិទទីតាំងណាមួយទ្រង់ទ្រាយធំ ហើយអាចបណ្ដាលឱ្យមានជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលផ្សេងៗទៀត ដែលប្រការនេះ នឹងធ្វើឱ្យពលរដ្ឋដែលមានជំងឺកូវីដ-១៩ និងបញ្ហាសុខភាពផ្សេងៗទៀត លំបាកនឹងទទួលបានការថែទាំព្យាបាល និងការជួយសង្គ្រោះជីវិត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា «ពេលនេះជាស្ថានភាពអាសន្នមួយ។ យើងគ្រប់ៗគ្នា ត្រូវតែអនុវត្តន៍វិធានការការពារជាចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺនេះ ឱ្យបានកាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។ ត្រូវអនុត្តន៍វិធានការ ការពារ និង៣កុំ ដូចជា៖ ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាង សម្អាតដៃជាប្រចាំជាមួយនឹងសាប៊ូ ឬអាកុលដែល និងរក្សាគម្លាតពីគ្នាឱ្យបានយ៉ាងតិច ១ម៉ែត្រកន្លះ និងមិនត្រូវ ទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ កន្លែងមានមនុស្សច្រើនអ៊ូអរ មិនត្រូវប៉ះពាល់គ្នា ចាប់ ដៃគ្នា ឬក៏ឱបគ្នាឡើយ។ ជោគជ័យ ឬបរាជ័យរបស់យើងក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ អាស្រ័យលើ ពួកយើងទាំងអស់គ្នាហើយ តើយើងនៅតែមើលស្រាលលើវីរុសកូវីដ-១៩ នេះ ដោយមិនអនុវត្តន៍ ៣ការពារ និង ៣កុំ ឬក៏យើងចង់ធ្វើឱ្យស្ថានភាពអាចឆាប់បានវិលត្រឡប់ទៅរកសភាពរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបានយ៉ាងឆាប់ រហ័ស? ចម្លើយ គឺស្ថិតលើបុគ្គលគ្រប់រូបដែលជាអ្នកសម្រេចជោគវាសនារបស់ខ្លួនហើយនៅពេលនេះ»។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ត្រូវកាត់បន្ថយ ឬជៀសវាងការ ធ្វើដំណើរ និងបម្លាស់ទីដែលមិនចាំបាច់ពីរាជធានីភ្នំពេញទៅខេត្ត និងពីខេត្តមករាជធានីភ្នំពេញវិញ។ ការនៅផ្ទះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពេលនេះ អំឡុងពេលដែលវីរុសកូវីដ-១៩ ជាពិសេស វីរុសបម្លែងថ្មី ដែលកំពុងតែ ចរាចរយ៉ាងសកម្ម ដែលយើងមិនដឹងថានៅទីណាពិតប្រាកដ ដើម្បីបញ្ឈប់ការរាលដាលនៃវីរុសនេះ។

ក្នុងសេចក្តីជូនព័ត៌មានរួមនេះ បានលើកឡើងថា ឥរិយាបថការពារជាមូលដ្ឋានទាំងនេះ គឺជាជំហានទីមួយនៃការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែវិធានការសុខភាពសាធារណៈដទៃទៀតក៏មានសារៈសំខាន់ដែរ ដើម្បីការពារការចម្លងទៅសហគមន៍។ មានសារៈសំខាន់ណាស់ ដែលពលរដ្ឋគ្រប់គ្នា ត្រូវសង្ស័យ និងជៀសវាង ទីកន្លែងចង្អៀតមានមនុស្សច្រើន ដែល គេដឹងថា អាចងាយនឹងធ្វើឱ្យឆ្លងតៗគ្នាដោយងាយ ដូចជានៅតាមក្លិបរាត្រី កាស៊ីណូ និងកន្លែងសេវាកម្សាន្តដទៃទៀត។

ការលុបចោលឬក៏ផ្អាកការជួបជុំគ្នាដែលអាចមានហានិភ័យខ្ពស់ ដូចជាពិធីជប់លៀង និងពិធី អាពាហ៍ពិពាហ៍ គឺមានសារៈសំខាន់ចាំបបាច់ណាស់ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ។ នៅក្នុងកាលៈទេសៈខ្លះ ការរឹតត្បិត និងត្រួតត្រាការធ្វើដំណើរ អាចត្រូវបានអនុវត្តផងដែរ ដើម្បីកាត់ផ្តាច់ ខ្សែចម្លងពីបុគ្គលម្នាក់ទៅម្នាក់។ វិធានការរឹតត្បិតជាបណ្ដោះអាសន្នទាំងនេះ អាចជាការកំកើកការបម្លាស្ទិទីពី ខេត្តមួយទៅខេត្តមួយទៀត ឬក៏ក្នុងករណីខ្លះ ការបម្លាស់ទីនៅក្នុងក្រុង ឬក៏ស្រក/ខណ្ឌដើម។ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន បានដាក់ចេញនូវវិធានការសុខភាពសឆ្នាំរណៈដ៏ខ្លាំង និងចំគោលដៅជាក់លាក់ ក្នុងការឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតក្នុងពេលបច្ចុប្បន្ននេះ។

នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានទីតាំងជាង ១០០កន្លែង ដែលត្រូវបានកំណត់អត្តសញ្ញាណ និងបិទ ហើយបុគ្គលិក និងពលរដ្ឋម្នាក់ នៅដែលពាក់ព័ន្ធ ត្រូវបានធ្វើតែស្តរកវីរុសកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក។ លើសពីនេះទៅទៀត ពិធីរៀប អាពាហ៍ពិពាហ៍ និងការជួបជុំទ្រង់ទ្រាយធំនានា ត្រូវបានផ្អាកទូទាំងប្រទេស។

ក្នុងសេចក្តីជូនព័ត៌មានបានលើកឡើងថា ខណៈដែលវិធានការសុខភាពសាធារណៈផ្សេងៗ កំពុងត្រូវបានដាក់ចេញជាធរមាននៅតាមទីក្រុង និង ខេត្តនានា ពលរដ្ឋគ្រប់រូប ត្រូវបានលើកទឹកចិត្តបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ វាមានសារៈសំខាន់ដែលត្រូវចូលរួមអនុវត្តតាមវិធានការសុខភាពសាធារណៈពាក់ព័ន្ធការស្វែងរកអ្នកប៉ះពាល់ ការដាក់ករណីវិជ្ជមានឱ្យនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័ក និងវិធានការសុខភាពសាធារណៈដទៃទៀត។ប្រសិនបើអ្នកឈឺ ឬក៏សង្ស័យថាអ្នកបានឆ្លងជំងឺកូវីដ-១៩ សូមទូរសព្ទទៅលេខទាន់ហេតុការណ៍ ១១៥។

ខណៈដែលវ៉ាក់សាំងអាចជួយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកាត់បន្ថយមិនឱ្យឈឺ ធ្ងន់ធ្ងរ វ៉ាក់សាំងតែមួយមុខ នឹងមិនអាចបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩បានទេ ហើយវ៉ាក់សាំង នឹងមិនអាចបញ្ចប់ការផ្ទុះរាលដាលជំងឺនៅពេលបច្ចុប្បន្ននេះបានទេ។ មានតែកិច្ចខំប្រឹងប្រែងរួមបញ្ចូលគ្នាទាំងការចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខភាពសាធារណៈប៉ុណ្ណោះ ដែលនឹងអាចបញ្ឈប់ការផ្ទុះរាតត្បាតទាំងនេះបាន។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបញ្ជាក់ថា ការប្រយុទ្ធជាមួយការរាតត្បាតនៃជំងឺឆ្លងជាសកលនេះ គឺមានការហត់នឿយខ្លាំងណាស់ ប៉ុន្តែត្រូវតែចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះលើវីរុសកូវីដ-១៩នេះឱ្យបាន។សកម្មភាពរួមគ្នានៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ ខាងមុខនេះ នឹងកំណត់អំពីភាពជោគជ័យ ឬក៏បរាជ័យនៅក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩នេះ៕

ខាងក្រោមជាសេចក្តីជូនព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៖

អត្ថបទទាក់ទង