ខ្មែរប៉ុស្ដិ៍ Close

ការព្យាករណ៍៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ នឹងងើបឡើងវិញ

ដោយ៖សន ប្រាថ្នា | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 147
ការព្យាករណ៍៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ នឹងងើបឡើងវិញ ការព្យាករណ៍៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ នឹងងើបឡើងវិញ

សូចនាករសេដ្ឋកិច្ចបានបង្ហាញថា សេដ្ឋ​កិច្ច​ក​ម្ពុ​ជានៅឆ្នាំ២​០​​២​១ ​ត្រូ​វ​បាន​ព្យា​ក​រ​ថា នឹងងើបឡើងវិញ ហើយរំពឹងថា នឹង​សម្រេ​ច​បា​ន​កំ​ណើ​ន​រង្វង់ ៣,៥%​ ដែលធ្វើឱ្យផ​លិតផលក្នុងស្រុក​សរុប ថ្លៃបច្ចុប្បន្នស្ថិតក្នងរង្វង់ ១១៧ ៩៣៩ ប៊ី​លា​នរៀល សមមូលនឹងប្រមា​ណ​ ២​៩ ០១​៣​លា​ន​ដុ​ល្លា​រអាម៉េរិក។

សូចនាករសេដ្ឋកិច្ចបានបង្ហាញទៀតថា ស្របពេលដែលផ​លិតផលក្នុងស្រុក​សរុ​ប​ស​ម្រា​​​​​ប់​ម​នុ​ស្ស​ម្នា​ក់​ត្រូ​វ​បា​ន​រំ​ពឹងថា នឹ​ង​កើន​ឡើ​ង​ដ​ល់ ​១ ៧៧១ដុល្លារអាម៉េរិក បើប្រៀ​បធៀ​ប​នឹង ១ ៦​៨​៣​ដុល្លារអាម៉េរិកក្នុងឆ្នាំ២០​២​០។ ចំ​ណែ​ក​ឯអត្រាប្តូរ​ប្រាក់រៀល​គឺនៅ​តែប​ន្ត​ស្ថិត​នៅ​ក្នុ​ង​រ​ង្វង់ ៤ ០​៦៥រៀលក្នុងមួយដុ​ល្លា​រ​អា​​ម៉េរិ​ក​ក្នុ​ង​ឆ្នាំ​២​០២១។ ឱនភាពគណនីច​រន្តត្រូ​វ​បា​ន​ព្យា​ក​រថា នឹ​ង​រួ​ម​តូចបន្តិចមកត្រឹម ១៧,​៣​%​ នៃផ​លិតផលក្នុងស្រុក​សរុប​ ដោ​យ​សា​រ​កា​រ​រំ​ពឹ​ង​នៃ​កា​រ​ងើ​​ប​ឡើ​ង​វិ​ញ​ស​ន្សឹមៗនូវការនាំចេញ និង វិស័យទេស​ច​រណ៍។​ ទុនបម្រុងអន្តរជាតិសរុប ត្រូ​វ​បា​​ន​រំពឹងថា នឹងកើ​នឡើងដល់ ១៦ ៩៨១លានដុល្លារអា​ម៉េ​រិក។

ក្នុងសុន្ទរកថា បើកវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថ​វិ​កា​ឆ្នាំ​​២០​២​១» ​នៅថ្ងៃ​ទី​២​៧​ ​ខែមករា ឆ្នាំ២០២១ លោក វង្សី វិស្សុត ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​ម​ន្ត្រី និងជារដ្ឋលេ​ខា​ធិ​​កា​រប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជានឹ​ងក្លា​យ​ជា​ក​ន្លែ​ង​ទា​ក់​ទា​ញ​វិ​និ​យោគមួយធំនៅពេលមានវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាជនពីការយាយីដោយសារជំងឺនេះ។

លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កម្ពុជាអាចទាក់ទាញការវិនិ​យោគ​ឡើង​វិញ​ព្រោះកម្ពុជាមានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមកបា​ន​ជោគជ័យដែលជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។«​គេឃើញក​ម្ពុជា​ជា​តំ​ប​ន់​មួ​យ​មា​ន​សុ​វ​ត្ថិ​ភា​ព​ផ្នែ​ក​ជំ​ងឺ​កូវីដ»។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វះស្វែងរកទិញវ៉ាក់សាំង និងស្នើសុំជំនួយវ៉ា​ក់​សាំ​ង​ពីប្រ​ទេ​សនានាដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ និងតាមគោល​កា​រ​ណ៍​ស្ម័​គ្រ​ចិត្ត។

បើតាម​​​​​រដ្ឋលេ​ខា​ធិ​​កា​ររូបនេះ រាជរដ្ឋាភិបាលកម្ពុជា ​នឹងចា​ប់ផ្តើ​ម​ចា​ក់​វ៉ា​ក់​សាំ​ង​ជូ​ន​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុ​ង​ខែ​កុ​ម្ភៈ ​​​ឬខែមីនាខាងមុ​ខនេះ៕

អត្ថបទទាក់ទង