ខ្មែរប៉ុស្ដិ៍ Close

តំបន់ទេសចរណ៍ភ្នំខៀវ ខេត្ដប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តម្ដងហើយម្តងទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 3681
តំបន់ទេសចរណ៍ភ្នំខៀវ ខេត្ដប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តម្ដងហើយម្តងទៀតតំបន់ទេសចរណ៍ភ្នំខៀវ ខេត្ដប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តម្ដងហើយម្តងទៀត

លោក ខឿន សាឃាង រស់នៅរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា នៅតំបន់ទេសចរណ៍ភ្នំខៀវ ខេត្តប៉ៃលិន មានទេសភាពស្រស់បំព្រង ទឹកធ្លាក់ល្អស្អាត ហើយការរៀបចំនិងគ្រប់គ្រងសំរាមបានត្រឹមត្រូវ ដែលធ្វើឱ្យអនាម័យនៅតំបន់ទេសចរណ៍នេះទាក់ទាញចិត្ដភ្ញៀវទេសចរចង់មកលេងកម្សាន្ដមិនចេះដាច់។

លោកបន្ដថា ទេសភាពស្រស់បំព្រង អមដោយបរិស្ថានអនាម័យក្នុងតំបន់ទេសចរណ៍នេះ កំពុងស្ថិតនៅក្នុងដួងចិត្តភ្ញៀវទេសចរ ដែលបានមកដល់ទីនេះ និងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយក្រោយពីការនឿយហត់ពីការងារ។ ជាពិសេស រមណីយដ្ឋាននេះមានស្ទឹងធម្មជាតិទឹកថ្លា មានជ្រោះ ទឹកហូរធ្លាក់លើល្បាក់ថ្មដាយ៉ាងខ្ពស់ ខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងហើយមិនណាយចិត្តនឹងទីកន្លែងដ៏ស្រស់ស្អាតមួយនេះ។

កញ្ញា នី តា រស់នៅខេត្ដកំពង់ធំបានឱ្យដឹងដែរថា ទឹកធ្លាក់ភ្នំខៀវកំពុងបង្អួតសម្រស់បរិស្ថានដ៏ស្រស់ត្រកាល និងមានអនាម័យ កំពុងអង្រួនបេះដូងរបស់នាង ក៏ដូចជាភ្ញៀវផ្សេងៗទៀត ព្រោះទិដ្ឋភាពធម្មជាតិនៅតំបន់ជ្រលងភ្នំខៀវមានលក្ខណៈប្លែក ស្ថិតនៅកណ្ដាលជ្រលងព្រៃភ្នំហ៊ុំព័ទ្ធទៅដោយរុក្ខជាតិធំៗ មានទឹកហូររលេញបណ្ដេញសូរសៀងយ៉ាងពីរោះរណ្តំ ផ្សំនឹងសំឡេងធម្មជាតិជាទីមនោរម្យ សម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍ ជាលក្ខណៈគ្រួសារ ឬជាក្រុម។

សូមបញ្ជាក់ថា ទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ មានទីតាំងស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលមានចម្ងាយប្រមាណជា ១០គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន៕

អត្ថបទទាក់ទង