ខ្មែរប៉ុស្ដិ៍ Close

សត្វ​ឆ្កែព្រៃ​មួយ​ប្រភេទ ដែល​ជិត​ផុត​ពូជ ត្រូវបាន​គេ​ប្រទះឃើញ​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 69
សត្វ​ឆ្កែព្រៃ​មួយ​ប្រភេទ ដែល​ជិត​ផុត​ពូជ ត្រូវបាន​គេ​ប្រទះឃើញ​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ សត្វ​ឆ្កែព្រៃ​មួយ​ប្រភេទ ដែល​ជិត​ផុត​ពូជ ត្រូវបាន​គេ​ប្រទះឃើញ​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ

ដូ​ល (Dhole) គឺជា​សត្វ​ឆ្កែព្រៃ​មួយ​ប្រភេទ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​​ប៉ុន្តែ​ត្រូវបាន​គេ​រកឃើញថា​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ នៃ​ប្រទេស​កម្ពុជា​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ប្រចាំ​នៅ​កម្ពុជា វត្តមាន​សត្វ​ដូ​ល​នៅលើ​ពិភពលោក​បច្ចុប្បន្ន នៅ​សេសសល់​តិចតួច ប្រមាណ​តិចជាង ២ ៥០០​ក្បាល​ប៉ុណ្ណោះ ។​

​វត្តមាន​របស់​សត្វ​ឆ្កែព្រៃ​ប្រភេទ​នេះ ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Cuon alpinus នៅ​តំបន់​ជួរ​ភ្នំក្រវាញ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព ដែល​នឹង​ធ្វើឱ្យ​ចំនួន​សត្វព្រៃ​កម្រ ជិត​ផុត​ពូជ មានការ​កើនឡើង​៕