ខ្មែរប៉ុស្ដិ៍ Close

ទោះបីជួបវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 507
ទោះបីជួបវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីជួបវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

វិបត្តិជំងឺកូវីដ-១៩ បានបង្ករការគំរាមកំហែងយ៉ាងខ្លាំងដល់ការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយ់ពេល ៣ទសវត្សរ៍កន្លងមក ជាមួយគ្នានេះ គ្រោះទឹកជំនន់ក៏បានផ្តល់ផលវិបាកដល់យើងបន្ថែមទៀត។ ទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល នៅតែមានការប្តេជ្ញាចិត្តក្នុងការរក្សាភាពជាម្ចាស់លើការងារជាអាទិភាពចម្បងទាំងពីរគឺ៖ គឺទី១- ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី២- ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញដើម្បីសន្តិភាព សុវត្ថិភាព សុខុមាលភាពប្រជាជននិងការអភិវឌ្ឍ។ នេះបើយោងតាមខ្លឹមសារនៅក្នុងសារអបអរសាទររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសរំលឹកខួបទី៤២ នៃទិវាជ័យជម្នះ ៧មករា។

នៅក្នុងសារលិខិតដដែលនោះបានឱ្យដឹងថា សន្តិភាពមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ។ សន្តិភាពនិងស្ថិរភាពនយោបាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ លើមូលដ្ឋានសន្តិភាពនេះហើយ ទើបកម្ពុជាអាចងើបឈរឡើងវិញដោយខ្លួនឯង ហើយបាននិងកំពុងបោះជំហានទៅមុខលើវិថីអភិវឌ្ឍន៍៕

អត្ថបទទាក់ទង