ខ្មែរប៉ុស្ដិ៍ Close

    សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិលចេញ-ចូល បម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1030
    សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិលចេញ-ចូល បម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិលចេញ-ចូល បម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិលចេញ-ចូល បម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃវិញ បន្ទាប់ពីកម្ពុជាគ្រប់គ្រងបានព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ។

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា មកទល់ពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួន ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” បានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩ លើកទី៣ រួចរាល់ហើយ ជាមួយនឹងលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩។

    ផ្អែកតាមស្ថានភាពខាងលើនេះ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យចេញ-ចូលបម្រើការងារវិញចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ហើយដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩លើកទី៣ រួចរាល់ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ តទៅលើកលែងតែបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាល។

    សេចក្តីប្រកាសបញ្ជាក់ថា ក្នុងការចេញ-ចូលបំពេញការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ឱ្យធ្វើការវាស់កម្តៅ លាងសម្អាតដៃដោយទឹកអាល់កុលឬជលអាល់កុល មុនចូលក្នុងអគារនីមួយៗ និងត្រូវអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល។ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩ លើកទី២ រួចរាល់ ត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៕

    អត្ថបទទាក់ទង