សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទចំនួន ០៩រូប
អ្នកនាំពាក្យសាលាដំបូងរាជ ធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទចំនួន ០៩រូបរួមមាន៖ សម រង្ស៊ី, អេង ឆៃអ៊ាង, មូរ សុខហួរ, អ៊ូ ច័ន្ទឫទ្ធិ, ហូរ វ៉ាន់, ឡុង រឺ, ម៉ែន សុថាវរិន្រ្ទ, ជូឡុង សូមួរ៉ា និងឈ្មោះ នុត រំដួល ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វេីរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាល។
នេះបេីយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញភ្នំពេញ អោយដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ចំពោះជនត្រូវចោទទាំង០៩រូបនេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់នៅក្នុងសំណុំ រឿងព្រហ្មទណ្ឌលេខ ៦៥៣៦ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ ឧបឃាត ដោយយោងតាមមាត្រា២៧ និងមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជា ណាចក្រកម្ពុជា ពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វេីរដ្ឋប្រហារ” ផ្ដលរំលំរាជ រដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី” ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ ៕