ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារ និងហេដ្ឋារចនាសម្ពន្ធ័នានា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 21
អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារ និងហេដ្ឋារចនាសម្ពន្ធ័នានា អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារ និងហេដ្ឋារចនាសម្ពន្ធ័នានា

នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារ និងហេដ្ឋារចនាសម្ពន្ធ័នានា នៅរង្វង់មូលតោ២ និងទីតាំងនៅជុំវិញនោះ​។

លោកអភិបាលខេត្ត​ បានមានប្រសាសន៍ថា នៅពីមុខរង្វង់មូលតោ២ រដ្ឋបាលខេត្តកំពុងស្ថាបនាកែលម្អជាសួនច្បារបន្ថែម ទុកជាកន្លែងសាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត ។ ជាមួយគ្នានេះ តំបន់ជុំវិញរង្វង់មូលតោ២ ក៏ត្រូវបានរៀបចំកែលម្អសោភណ្ឌ័ភាពមួយចំនួនទៀតដែរ ហើយគម្រោងនេះនឹងរួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២១ខាងមុខ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីអញ្ជើញពិនិត្យ និងជំរុញការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័តាមផ្លូវថ្នល់មួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យគម្រោងទាំងអស់ បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខដូចគ្នា៕

អត្ថបទទាក់ទង