ខ្មែរប៉ុស្ដិ៍ Close

    ពិធីប្រគល់ទទួលផ្ទាំងរូបភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួនជិត២ម៉ឺនសន្លឹក​ដែលជាអំណោយរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី

    ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 2848

    រាជធានីភំ្នពេញ​ ថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០១៧​ ពិធីប្រគល់ទទួលផ្ទាំងរូបភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួនជិត២ម៉ឺនសន្លឹក​ដែលជាអំណោយរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី​បានប្រារព្ធធ្វើក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក​ ថោង​ សុគន្ធា​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ និងលោកឈុន​ សុចិត្រ​ តំណាងលោកសុខ​ វឿន​ ប្រធានអគ្គនាយកមីក្រូហិរញ្ញវត្ថ​អិលអូអិលស៊ី​

    លោកឈុន​ សុចិត្ត​ បានមានប្រសាសន៍ថា​ ការផ្តល់អំណោយជាផ្ទាំងរូបភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននេះគឺដើម្បីចូលរួមជាសកម្មភាពមនុស្សធម៌ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅឲ្យមានការយល់ដឹង​ ចេះបង្កាខ្លួន​និងប្រាប់មនុស្សជាទីស្រលាញ់ឲ្យចេះបដិសេធ​ និងចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន​គ្រប់ប្រភេទ​ ។

    លោកឧត្តមសេនីយ៍ឯក​ ថោង​ សុគន្ធា​បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបុគ្គលិក​ នៃស្ថាប័នមីក្រូហិរញ្ញវត្ថុ​អិលអូអិលស៊ីទាំងអស់ដែលបានចូលរួមលើកាងារផ្សព្វផ្សាយអប់រំជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ទាំងពេលកន្លងមកក៏ដូចជាពេលនេះ​របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីពិតជាសំខាន់ណាស់ហើយចំពេលវេលាល្អ​ ព្រោះវិស័យឯកជនគឺដៃគូសំខាន់មិនអាចខ្វះបានក្នុងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២​របស់រាជរដ្ឋាភិបាលកម្ពុជា​ ហើយលោកឧត្តមសេនីយ៍បានជូនពរដល់ថ្នាក់ដឹកនាំ​ និងបុគ្គលិកទាំងអស់សូមកាន់តែរីកលូតលាស់​ទៅមុខ​ ។