ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅទីទួលមានសុវត្ថិភាពដែលពលរដ្ឋជម្លៀសទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅទីទួលមានសុវត្ថិភាពដែលពលរដ្ឋជម្លៀសទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅទីទួលមានសុវត្ថិភាពដែលពលរដ្ឋជម្លៀសទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅទីទួលមានសុវត្ថិភាពដែលពលរដ្ឋជម្លៀសទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការចាត់ឲ្យមានមន្ត្រីក្រសួងសុខាភិបាលប្រចាំការនៅទីទួលមានសុវត្ថិភាពដែលប្រជាជនជម្លៀសចេញពីទឹកជំនន់ទៅរស់នៅបណ្តោះអាសន្ន។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាជនត្រូវការពារខ្លួន តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសួរទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានចូលរួមថវិកាក្នុងការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលរហូតមកដល់ពេលនេះ មានប្រមាណជាង ៦លានដុល្លារអាមេរិកហើយ។ ថវិកានេះ រាជរដ្ឋាភិបាលមិនបានអំពាវនាវទេ ប៉ុន្តែសប្បុរសជនបានស្ម័គ្រចិត្តចូលរួមដោយខ្លួនឯង។

លោកនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ការចុះពិនិត្យស្ថានភាពរបស់ប្រជាពលរដ្ឋនេះទៀតសោត ក៏ព្រោះចង់ឃើញស្ថានភាពជាក់ស្ដែង មិនចង់ត្រឹមស្ដាប់ និងមើលរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលរាយការណ៍ជាបន្ដបន្ទាប់គ្រប់ពេលនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំទៀតថា បន្ទាប់ពីជម្លៀសប្រជាជនមកកាន់កន្លែងមានសុវត្ថិភាពហើយ ត្រូវផ្ដល់នូវការថែទាំសុខភាព ផ្ដល់អាហារ ថ្នាំពេទ្យគ្រប់ពេលទាំងអស់ មិនឲ្យខ្វះខាតនោះឡើយ។ នៅក្នុងការពិនិត្យមើលស្ថានភាពទឹកជំនន់នេះ សម្ដេចតេជោបានផ្ដល់នូវចំណុចអនុសាសន៍សំខាន់ចំនួន ០៣សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរផងដែរ៖
ទី១) ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ ត្រូវតែរួមគ្នាទប់ស្កាត់បង្ការការចម្លងជំងឺកូវីដ-១៩
ទី២) រួមគ្នាទប់ទល់ដោះស្រាយនូវគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ននេះ
ទី៣) រួមគ្នាដោះស្រាយក៏ដូចជាស្ដារឡើងវិញក្រោយពេលកូវីដត្រូវបានបញ្ចប់ និងទឹកជំនន់ស្រកទៅវិញ៕

អត្ថបទទាក់ទង