ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅរបស់ក្រុមហ៊ុនអាមេរិក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 749
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅរបស់ក្រុមហ៊ុនអាមេរិកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅរបស់ក្រុមហ៊ុនអាមេរិក

    នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូ ដោយលោក ហ៊ុន សែន សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅរបស់ក្រុមហ៊ុនអាមេរិក។

    ជំនួបពិភាក្សានេះភាគីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ត្រូវបានដឹកនាំដោយលោក អាឡិចសាន់ដឺ ហ្វែលម៉េន (Alexzander Feldmen) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងគមនាគមន៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

    ក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចពីវិធានការ និងចំណាត់ការរបស់កម្ពុជាមួយចំនួន ដើម្បីឆ្លើយតបនឹងវិបត្តិបង្កឡើងដោយជំងឺកូវី១៩។ លោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ប្រកបដោយប្រសិទ្ធភាព។ មកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬ បិទប្រទេសទាំងមូលនោះទេ។ ជាការពិតជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួន ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀតជាដើម៕

    អត្ថបទទាក់ទង