ខ្មែរប៉ុស្ដិ៍ Close

ក្រុមគ្រូពេទ្យភ្នែកមកពីទីក្រុង ហូជីមិញ នឹងមកពិនិត្យព្យាបាលដោយឥតគិតថ្លៃ ចំនួន២ថ្ងៃ នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 104
ក្រុមគ្រូពេទ្យភ្នែកមកពីទីក្រុង ហូជីមិញ នឹងមកពិនិត្យព្យាបាលដោយឥតគិតថ្លៃ ចំនួន២ថ្ងៃ នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ក្រុមគ្រូពេទ្យភ្នែកមកពីទីក្រុង ហូជីមិញ នឹងមកពិនិត្យព្យាបាលដោយឥតគិតថ្លៃ ចំនួន២ថ្ងៃ នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកទាំងអស់ អោយបានជ្រាបថា ក្រុមគ្រូពេទ្យភ្នែកមកពីទីក្រុង ហូជីមិញ ប្រទេសវៀតណាម សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នឹងធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកឡើងបាយ ដុះសាច់ភ្នែក ឬជំងឺភ្នែកផ្សេងៗ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ ព្រះនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី១៤កើត និងអាទិត្យ ទី១៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ និង២៩ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ។

តាមរយៈសេចក្តីជូនដំណឹងខាងលើនេះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ក៍បានអំពាវនាវអោយ ប្រជាពលរដ្ឋទាំងអស់ ដែលមានជំងឺពាក់ព័ន្ធនឹងបញ្ហាភ្នែក សូមអញ្ជើញមកទទួលការពិនិត្យ ព្យាលបាល ជាមួយនឹងពេទ្យជំនាញ ដោយឥតគិតថ្លៃ តាមការបរិឆ្ឆេទ និងទីតាំងនៅក្នុងសេចក្តីជូនដំណឹង ដោយមិនប្រកាន់ពូជសាសន៍ រឺនិន្នាការនយោបាយនោះឡើយ អោយតែប្រជាពលរដ្ឋដែលរស់នៅលើទឹកដីកម្ពុជា ទឹកដីដែលកំពុងតែអភិវឌ្ឍន៍ និងសុខសន្តិភាពពេញផ្ទៃប្រទេស ដែលធ្វើអោយសកម្មភាពមនុស្សធម៍ទាំងឡាយ ក៍ដូចជាតាមរយៈវិស័យសុខាភិបាល ជាពិសេសខេត្តត្បូងឃ្មុំនេះតែម្តង គឺតែងតែមានសកម្មភាពពិនិត្យព្យាបាលដោយឥតគិតថ្លៃ ជូនពលរដ្ឋ ដោយសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងនឹងក្រៅប្រទេស ក្រោមការជំរុញពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើអោយសកម្មភាពមនុស្សធម៍ ដ៍ល្អបែបនេះ មានជាបន្តបន្ទាប់ ។

អាស្រ័យហេតុដូចជម្រាបជូនខាងលើនេះ សូមប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ពិសេសអ្នកជំងឺវ័យចាស់ ដែលមានជំងឺឡើងបាយភ្នែក និងកន្ទុយថ្លែន សូមមកពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ឲ្យបានគ្រប់ៗគ្នា ៕