ខ្មែរប៉ុស្ដិ៍ Close

អ្នកលក់​ក្រឡាន​នៅ​ខេត្ដ​សៀមរាប​ថា ក្នុង​រយៈពេល​៥​ថ្ងៃ នៃ​ការឈប់​សម្រាក សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ពួកគាត់​ទទួលបាន​ប្រាក់ចំណូល​ច្រើនជាង​ថ្ងៃ​ធម្មតា​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ មុខរបរ 51
អ្នកលក់​ក្រឡាន​នៅ​ខេត្ដ​សៀមរាប​ថា ក្នុង​រយៈពេល​៥​ថ្ងៃ នៃ​ការឈប់​សម្រាក សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ពួកគាត់​ទទួលបាន​ប្រាក់ចំណូល​ច្រើនជាង​ថ្ងៃ​ធម្មតា​ អ្នកលក់​ក្រឡាន​នៅ​ខេត្ដ​សៀមរាប​ថា ក្នុង​រយៈពេល​៥​ថ្ងៃ នៃ​ការឈប់​សម្រាក សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ពួកគាត់​ទទួលបាន​ប្រាក់ចំណូល​ច្រើនជាង​ថ្ងៃ​ធម្មតា​

សៀមរាប ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ​កញ្ញា គួ​ន ថា ជា​អ្នកលក់​ក្រឡាន​មួយរូប​នៅ​ដង​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា​នេះ​ថា ចាប់តាំងពី​មេរោគ​កូ​វីដ​១៩ រាតត្បាត​នៅលើ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​យើង មុខរបរ លក់​ក្រឡាន​នេះ លក់​មិនសូវ​ដាច់​ទេ ដោយសារតែ​គ្មាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ឆ្លងកាត់​ទៅ ទស្សនា​នៅតាម​ប្រាសាទ​នានា ក្នុង​ខេត្ដ​សៀមរាប​ដូច​មុន ហើយ​សម្រាប់​ភ្ញៀវ​ជាតិ​វិញ ក៏​មិនសូវ​ធ្វើដំណើរ​ច្រើន​ដែរ ដោយសារតែ​មានការ​ភ័យខ្លាច​ការឆ្លង​មេរោគ​កូ​វីដ​១៩ ដែល​កត្តា ទាំងនេះ​ធ្វើឱ្យ​មុខរបរ​លក់​ក្រឡាន មានការ​ពិបាក​ខ្លាំង​ក្នុងការ​រកប្រាក់ ចំណូល​ចិញ្ចឹម​គ្រួសារ​។ ​ប៉ុន្តែ នៅ​ឱកាស ដែល​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ផ្លូវការ ស្តីពី​ការអនុញ្ញាតឱ្យ មន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាក​ការងារ​ចាប់ពី​ថ្ងៃទី​១៧-២១ ខែសីហា ឆ្នាំ​២០២០ សង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ធ្វើឱ្យ​ក្រឡាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​។

​​កញ្ញា​ថា ថ្ងៃ​ធម្មតា​កញ្ញា​លក់​ក្រឡាន​បានគិត​ជា​អង្ករ​បាន​ពី​៥​ទៅ​១០​គីឡូក្រាម ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​រយៈពេល​៥​ថ្ងៃ​នៃ​ការឈប់​សម្រាក​នេះ កញ្ញា​លក់បាន​ពី​២០​ទៅ​៣០​គីឡូ ក្រាម​ក្នុង​មួយថ្ងៃ ដែល​អាចឱ្យ​កញ្ញា​ទទួលបាន​ប្រាក់កម្រៃ​សមរម្យ​។

​​កញ្ញា គួ​ន ថា រំពឹងថា មេរោគ​កូ​វីដ​១៩ នឹង​ឆាប់​រលាយបាត់​ទៅវិញ ដើម្បីឱ្យ​ភ្ញៀវទេសចរ​មកលេង​ខេត្តសៀមរាប​ច្រើន​ដូច​មុន ហើយ​ពួកគាត់​ក៏​អាច​លក់​ក្រឡាន ដាក់​ដូច​មុន​វិញ​។ ក្រឡាន គឺជា​បាយ​បំពង់​ម្យ៉ាង​ដែល​គេ​យក​អង្ករដំណើប និង​លាយ​គ្រឿង ផ្សំ​ជាច្រើន​ទៀត ដាក់ចូល​ក្នុង​បំពង់​ឬ​ស្សី​កំណាត់ៗ​មាន​តូច មាន​ធំ រួច​ដុត​ដុត​ភ្លើង​។

បច្ចុប្បន្ននេះ​ក្រឡាន​ត្រូវបាន​ពលរដ្ឋ​ខ្មែរ ធ្វើ​លក់​នៅតាម​ដងផ្លូវ​ជាតិ​នានា​ស្ទើរ ទូទាំងប្រទេស​។ សម្រាប់​នៅក្នុង​ខេត្តសៀមរាប អ្នក​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦​មកដល់​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម លោកអ្នក​នឹង​ឃើញ​អ្នកលក់​ល​ក្រឡាន​នៅតាម​អម​សងខាង​ផ្លូវ​ជាច្រើន កន្លងមក​អ្នកធ្វើដំណើរ​មិនសូវ​រំលង​នោះទេ ឱ្យតែ​ដល់​កន្លែង​នេះ​តែងតែ​ចុះទៅ ទិញ​មក​បរិភោគ​៕

អត្ថបទទាក់ទង