រដ្ឋាភិបាលអាល្លឺម៉ង់យល់ព្រមផ្ដល់ថវិកាសង្គ្រោះ ៩,៨ពាន់លានដុល្លារដល់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa
រដ្ឋាភិបាលអាល្លឺម៉ង់និងក្រុមហ៊ុនអាកាសចរណ៍ Lufthansa បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការផ្ដល់ថវិកាសង្គ្រោះដែលមានទឹកប្រាក់ ៩,៨ពាន់លានដុល្លារ បន្ទាប់ពីចចារគ្នាអស់រយៈពេលជាច្រើនសប្ដាហ៍រួចមមក។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាល្លឺម៉ង់បានអោយដឹងកាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុនអាកាសចរណ៍ ៩,៨ពាន់លានដុល្លារ Lufthansa ដំណើរការយ៉ាងល្អនៅមុនការមកដល់នៃវីរុសរាតត្បាតកូវីដ-១៩ គឺរកចំណូលបាន និងមានទស្សនវិស័យល្អចំពោះអនាគតរបស់ខ្លួន។ ក៏ប៉ុន្តែក្រុមហ៊ុននេះបានរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។
នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនបានយល់ព្រមអោយរដ្ឋាភិបាលកាន់កាប់កៅអីចំនួន២នៃក្រុមប្រឹិក្សាភិបាលរបស់ក្រុមហ៊ុនព្រមជាមួយនឹងភាគហ៊ុនចំនួន ២០%ផងដែរ។ រដ្ឋាភិបាលគ្រោងនឹងលក់ភាគហ៊ុននោះវិញនៅចុងឆ្នាំ២០២៣៕