ខ្មែរប៉ុស្ដិ៍ Close

អង្គការ Oxfam អន្តរជាតិបិទការិយាល័យរបស់ខ្លួនក្នុងប្រទេសចំនួន ១៨ និងបញ្ឈប់ការងារបុគ្គលិកប្រមាណ ១.៥០០ នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
អង្គការ Oxfam អន្តរជាតិបិទការិយាល័យរបស់ខ្លួនក្នុងប្រទេសចំនួន ១៨ និងបញ្ឈប់ការងារបុគ្គលិកប្រមាណ ១.៥០០ នាក់ អង្គការ Oxfam អន្តរជាតិបិទការិយាល័យរបស់ខ្លួនក្នុងប្រទេសចំនួន ១៨ និងបញ្ឈប់ការងារបុគ្គលិកប្រមាណ ១.៥០០ នាក់

អង្គការ Oxfam អន្តរជាតិបានអោយដឹងកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនបានសម្រេចបញ្ឈប់បុគ្គលិករបស់ខ្លួនប្រមាណ ១.៥០០នាក់ និងសម្រេចបិទការិយាល័យរបស់ខ្លួននៅប្រទេសចំនួន ១៨ ដែលក្នុងនោះក៏មានប្រទេស អាហ្វហ្កានីស្ថាន ផងដែរ ដែលអង្គការនេះបានដាក់ការិយាល័យរបស់ខ្លួនអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ។ ការសម្រេចដូច្នេះកើតឡើងបន្ទាប់ពីអង្គការផ្ដល់ជំនួយពិភពលោកបានចាយប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារតែរាតត្បាតរបស់វីរុសកូវីដ-១៩ ។

អង្គការអន្តរជាតិមួយនេះលែងទទួលបានជំនួយពីសាធារណជននៅអង់គ្លេសដោយសារតែរឿងអាស្រូវផ្លូវភេទលើបុគ្គលិកនារីជនជាតិហៃទីម្នាក់ ។ ដូចនេះ អង្គការនេះត្រូវពឹងផ្អែកទាំងស្រុងពីហាងរបស់ខ្លួន និងពីប្រទេសមួយចំនួននៅអឺរ៉ុបតែប៉ុណ្ណោះ ដែលជាទូទៅអង្គការនេះត្រូវការថវិកាប្រមាណ ៥លានផោនក្នុងមួយសប្ដាហ៍ ។

បច្ចុប្បន្ននេះ អង្គការ Oxfam ដំណើរការប្រតិបត្តិការរបស់ខ្លួននៅប្រទេសចំនួន ៦៦ និង ២២ សាខា ។ អង្គការនេះនឹងធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសតែ ៤៨ ប៉ុណ្ណោះ ក្នុងនោះ ៦ ប្រទេសនឹងក្លាយសមាជិកសាខាឯករាជ្យ ៕