ខ្មែរប៉ុស្ដិ៍ Close

ចិនប្រកាសជួយ WHO ២ពាន់លានដុល្លារក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 10
ចិនប្រកាសជួយ WHO ២ពាន់លានដុល្លារក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ចិនប្រកាសជួយ WHO ២ពាន់លានដុល្លារក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

ថ្លែងនៅក្នុងកិច្ចប្រជុំពីចម្ងាយនៃសន្និបាតសុខភាពពិភពលោកលើកទី ៧៣ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសផ្ដល់ប្រាក់ ២ពាន់លានដុល្លារដល់អង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ សម្រាប់រយៈពេល ២ឆ្នាំ ។

កិច្ចប្រជុំនេះមានសមាជិកចូលរួមចំនួន 194 ប្រទេស ហើយលោកដូណាល់ត្រាំក៏បានចូលរួមក្នុងកិច្ចប្រជុំពីចម្ងាយនោះដែរ ប៉ុន្តែលោកថាលោកសម្រេចមិនថ្លែងអ្វីទាំងអស់

គួរជម្រាបថា សន្និបាតសុខភាពពិភពលោកលើកទី ៧៣ នេះបានចាប់ផ្ដើមប្រជុំកាលពីថ្ងៃចន្ទ ម៉ោងនៅប្រទេសស្វ៊ីស គឺជាស្ថាប័នធ្វើសេចក្ដីសម្រេចចិត្តរបស់ WHO ។ កិច្ចប្រជុំនេះជាទូទៅតែងធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ជាទីដែលគណប្រតិភូធ្វើសេចក្ដីសម្រេចលើការសម្រេចរើសថ្នាក់ដឹកនាំអង្គភាព ថវិកា និងការកំណត់អតិភាពការងារ ។ ឆ្នាំនេះ ដោយសារតែវីរុសរាតត្បាត កិច្ចប្រជុំនេះត្រូវធ្វើពីចម្ងាយពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារសប្ដាហ៍នេះ ៕

អត្ថបទទាក់ទង