មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អះអាងថាការផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ny Ny គឺជាព័ត៌មានចាស់ និងមានចេតនាបង្កអសន្តិសុខ និងចលាចលក្នុងសង្គម
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមធ្វើការបំភ្លឺទាក់ទងករណី មានគណនីហ្វេសប៊ុកឈ្មោះ Ny Ny ដែលបានសរសេរបង្ហោះចូលក្នុង Group ឈ្មោះ “វិមានលាក់ស្នេហ៍” មានខ្លឹមសារថា៖ ថាម៉េច មន្ទីរជំនាញកំពង់ឆ្នាំងប្រាប់ប្រជាពលរដ្ឋឲ្យជួយទប់ស្កាត់រថយន្តធំៗដើម្បីការពារកុំឲ្យខូចផ្លូវ។
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមធ្វើការបញ្ជាក់ជូនទៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ny Ny ដែលបានសរសេរបង្ហោះចូលក្នុង Group ឈ្មោះ”វិមានលាក់ស្នេហ៍” ថា ព័ត៌មានដែលបានបង្ហោះនេះគឺជាព័ត៌មានចាស់ ហើយទើបយកមកបង្ហោះបំផុសសារជាថ្មីដែលមានចេតនាបង្កអសន្តិសុខ និងចលាចលក្នុងសង្គម ដែលក្នុងខណៈពេលនេះ លោក កែវ ពៅ អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចូលនិវត្តតាំងពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩មកម៉្លេះ។ ដូចនេះសូមសាធារណៈជន កុំមានការភាន់ច្រឡំ៕