ខ្មែរប៉ុស្ដិ៍ Close

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តយន្ដការបង្ខិតសេវាឱ្យជិតប្រជាពលរដ្ឋ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 43

សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងសិក្សា ធ្វើការ និងរស់នៅសាធារណរដ្ឋកូរ៉េ ថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យជិតដល់ប្រជាពលរដ្ឋ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD) ប្រចាំទីក្រុងក្វាងជូធំ(០៦២) និងសហគមន៍ខ្មែរទីក្រុងណូនសាន នឹងរៀបចំកម្មវិធីចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងប្រឹក្សាយោបល់ នៅតាមទីតាំង និងកាលបរិច្ឆេទដូចខាងក្រោម៖

១- ទីក្រុងណូនសាន ៖ ថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០១៧ នៅព្រះវិហារម៉ីសិន ដែលមានអាស័យដ្ឋាន 총남 논산시 시민로 내동 논산성결교회 비젼센터 1층 식당 ចាប់ពីម៉ោង ១៤:០០រសៀល ដល់ម៉ោង ១៧:០០ រសៀល។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង លោកស្រី ណេង ដាលីស ០១០-៩១៩៧-៤៨៩៩, លោកស្រី ស៊ីណា ០១០-៩២០៧-៥១១៩។

២- ទីក្រុងក្វាងជូធំ ៖ ថ្ងៃអាទិត្យទី២៩ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ(HRD) ប្រចាំទីក្រុងក្វាងជូធំ ដែលមានអាស័យដ្ឋាន대광주 광역시 북구첨단벤처로82 번지 (대춘동 958-18) ចាប់ពីម៉ោង ១៣:០០រសៀល ដល់ម៉ោង ១៦:០០ រសៀល។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ លោកស្រី ផាក ម៉ីហាំង ០១០-៣៣២៧-៤២១៦។

៣- និងភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន និងរូបថត (៤x៦) ០១សន្លឹក៕

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តយន្ដការបង្ខិតសេវាឱ្យជិតប្រជាពលរដ្ឋ