ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវ ភឿង សកុណា អញ្ជើញចុះពិនិត្យការជួសជុលប្រាសាទកណ្តាលស្រះស្រង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 89

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំ និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យការជួសជុលប្រាសាទកណ្តាលស្រះស្រង់ដើម្បីស្តាប់អំពីបច្ចេកទេសនៃការជួសជុលព្រោះជាប្រាសាទដែលមានទឹកពទ្ធជុំវិញ។

តាមរយៈនៃបទពិសោធន៍និងចាំបាច់បំផុតនោះ អ្នកជំនាញបានជម្រាបអំពីការធ្វើទំនប់ឃាំងទឹកដើម្បីធ្វើការបូមទឹកចេញ ការប្រមូលថ្ម និងការធ្វើកំណាយស្រាវជ្រាវស្វែងយល់បន្ថែមទៀតអំពីរចនាសម្ពន្ធគ្រឹះប្រាសាទ។

លោកជំទាវ ភឿង សកុណា បានវាយតម្លៃខ្ពស់ចំពោះកិច្ចការទាំងនោះ ព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ទាំងអស់ដែលកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់និងអត់ធ្មត់បំផុតក្នុងការអភិរក្សមរតកដូនតា៕

អត្ថបទទាក់ទង