ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចំនួន៥ ដែលផ្តល់ថវិកាច្រើនជាងគេឲ្យដល់អង្គការ WHO កាលពីចន្លោះឆ្នាំ២០១៨-២០១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ នគរគំនិត 30
ប្រទេសចំនួន៥ ដែលផ្តល់ថវិកាច្រើនជាងគេឲ្យដល់អង្គការ WHO កាលពីចន្លោះឆ្នាំ២០១៨-២០១៩ ប្រទេសចំនួន៥ ដែលផ្តល់ថវិកាច្រើនជាងគេឲ្យដល់អង្គការ WHO កាលពីចន្លោះឆ្នាំ២០១៨-២០១៩

(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទីបំផុតបានប្រកាសផ្អាកផ្តល់ហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក WHO ពាក់ព័ន្ធវិបត្តិជំងឺ COVID-19 ដែលកំពុងរាតត្បាតលើសកលលោក។ តើសហរដ្ឋអាមេរិកចូលរួមចំណែកធំប៉ុណ្ណា នៅក្នុងកញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់ ស្ថាប័នអន្តរជាតិផ្នែកសុខភាពដ៏សំខាន់មួយនេះ?

ជាទូទៅអង្គការ WHO ទទួលបានថវិកាផ្គត់ផ្គង់ពីប្រភពមួយចំនួន រួមមានពីអង្គការអន្តរជាតិដទៃទៀត ពីសប្បុរសជនពីរដ្ឋជាសមាជិក និងពីអង្គការធំរបស់ខ្លួន គឺអង្គការសហប្រជាជាតិ UN។ រដ្ឋនីមួយៗដែលជាសមាជិក គឺតម្រូវឲ្យផ្តល់ថវិកាឲ្យទៅអង្គការ WHO ជារៀងរាល់ឆ្នាំ ក្រោមក្របខណ្ឌ «កាតព្វកិច្ច» ហើយទំហំថវិកាទាំងនោះត្រូវគណនាតាមទំហំសេដ្ឋកិច្ច និងចំនួនប្រជាជននៃប្រទេសនីមួយៗ។ «ថវិកាជាប់កាតព្វកិច្ច» នេះរ៉ាប់រងប្រមាណមួយភាគបីប៉ុណ្ណោះ នៃកញ្ចប់ថវិកាសរុបរបស់ WHO។ សម្រាប់ពីរភាគបីទៀត ភាគច្រើនបានមកពីការផ្តល់ ថវិកាលក្ខណៈស្ម័គ្រចិត្តពីរដ្ឋដែលជាសមាជិក ឬក៏ដៃគូរបស់ WHO។

ក្នុងចំណោមប្រទេសទាំងអស់គឺសហរដ្ឋអាមេរិក ជាអ្នកបរិច្ចាគថវិកាច្រើនជាងគេឲ្យទៅ WHO។ ខាងក្រោមគឺជាប្រទេសចំនួន ៥ ដែលនៅកំពូលតារាងនៃអ្នកផ្តល់ថវិកាច្រើនជាងគេឲ្យ WHO កាលពីចន្លោះឆ្នាំ២០១៨-២០១៩៖

១៖ សហរដ្ឋអាមេរិក ផ្តល់ថវិកាសរុប ៨៩៣លានដុល្លារ ក្នុងនោះជិត ២៣៧លានដុល្លារ (កាតព្វកិច្ច) និង ជាង៦៥៦លានដុល្លារ (ស្ម័គ្រចិត្ត)។
២៖ ចក្រភពអង់គ្លេស ផ្តល់ថវិកាសរុប ៤៣៤.៨លានដុល្លារ ក្នុងនោះ ៤២.៧លានដុល្លារ (កាតព្វកិច្ច) និង ៣៩២លានដុល្លារ (ស្ម័គ្រចិត្ត)។
៣៖ អាល្លឺម៉ង់ ផ្តល់ថវិកាសរុប ២៩២លានដុល្លារ ក្នុងនោះ៦១.៧លានដុល្លារ (កាតព្វកិច្ច) និង ២៣១លានដុល្លារ (ស្ម័គ្រចិត្ត)។
៤៖ ជប៉ុន ផ្តល់ថវិកាសរុប ២១៤.២លានដុល្លារ ក្នុងនោះ ៩២.៦លានដុល្លារ (កាតព្វកិច្ច) និង ១២១.៦លានដុល្លារ (ស្ម័គ្រចិត្ត)។
៥៖ កាណាដា ផ្តល់ថវិកាសរុប១០០.៥លានដុល្លារ ក្នុងនោះ ២៧.៩លានដុល្លារ (កាតព្វកិច្ច) និង ៧២.៥លានដុល្លារ (ស្ម័គ្រចិត្ត)៕

អត្ថបទទាក់ទង