ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យអគ្គនាយកដ្ឋានគយ ចាត់វិធានការផ្អាកការនាំចេញស្រូវ និងអង្ករស តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី០៥ ខែមេសាតទៅ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1748
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យអគ្គនាយកដ្ឋានគយ ចាត់វិធានការផ្អាកការនាំចេញស្រូវ និងអង្ករស តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី០៥ ខែមេសាតទៅឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យអគ្គនាយកដ្ឋានគយ ចាត់វិធានការផ្អាកការនាំចេញស្រូវ និងអង្ករស តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី០៥ ខែមេសាតទៅ

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយច្បាប់ ប្រាប់ដល់អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការផ្អាកការនាំចេញស្រូវ និងអង្ករស តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០តទៅ រហូតដល់មានការជូនដំណឹងថ្មី។
ការណែនាំរបស់ក្រសួងសេដ្ឋកិច្ច ដល់អគ្គនាយកដ្ឋានគយនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ បាន ដាក់ចេញបទបញ្ជាឲ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ចាប់អនុវត្តន៍ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ-១៩។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចេញបញ្ជាឲ្យផ្អាកនាំចេញអង្ករស និងស្រូវ តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូបរហូតដល់មានបទបញ្ជាជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ហើយចាប់អនុវត្តន៍ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០តទៅ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាតឲ្យនាំចេញធម្មតា៕

អត្ថបទទាក់ទង