ខ្មែរប៉ុស្ដិ៍ Close

​គ្រូបង្រៀន​ម្នា​ក់ ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ការ​ជេរ​ប្រមា​ថ​ថ្នាក់ដឹកនាំ និង​ប្រឆាំង​នឹងការទប់ស្កាត់​​ជាមួយ​វីរុស​កូ​វីដ១៩

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 45
​គ្រូបង្រៀន​ម្នា​ក់ ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ការ​ជេរ​ប្រមា​ថ​ថ្នាក់ដឹកនាំ និង​ប្រឆាំង​នឹងការទប់ស្កាត់​​ជាមួយ​វីរុស​កូ​វីដ១៩ ​គ្រូបង្រៀន​ម្នា​ក់ ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ការ​ជេរ​ប្រមា​ថ​ថ្នាក់ដឹកនាំ និង​ប្រឆាំង​នឹងការទប់ស្កាត់​​ជាមួយ​វីរុស​កូ​វីដ១៩

​គ្រូបង្រៀន​ម្នា​ក់ នៅ​ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ការ​ជេរ​ប្រមា​ថ​ថ្នាក់ដឹកនាំ និង​ប្រឆាំង​នឹងការទប់ស្កាត់​​ជាមួយ​វីរុស​កូ​វីដ១៩ (COVID-19)​។

ជនសង្ស័យ​ម្នា​ក់នេះមានឈ្មោះ កែវ ថៃ ជា​គ្រូបង្រៀន​នៅ​ខេត្តកំពង់ឆ្នាំង ដែល​បានប្រមូល​កូនសិស្ស​​ឲ្យ​រៀន​បន្ថែម​ម៉ោង ដែលផ្ទុយនឹងការប្រកាសរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ ដែលតម្រូវឲ្យបិទ​សាលា​រៀន​ទូទាំងប្រទេស ដើម្បី​កុំ​ឲ្យ​មាន​ការឆ្លង​រីក​រាលដាល​វីរុស​កូ​វីដ១៩​។​

មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បាន​ថ្លែងប្រាប់ឲ្យដឹងថា ​ជនសង្ស័យ​រូបនេះត្រូវបាន​បញ្ជូនមក​អគ្គស្នងកា​រដ្ឋា​នន​គរបាល​ជាតិ និងកសាង​នីតិវិធី​បញ្ជូនទៅ​តុលាការ​​។ ហើយការចាប់ខ្លួន​នេះ គឺ​ធ្វើតាម​ដីកា​របស់​តុលាការ​​​​ ពាក់ព័ន្ធ​ការ​ជេរ​ប្រមា​ថ​ថ្នាក់ដឹកនាំ និង​ការប្រឆាំង​ការទប់ស្កាត់​ជាមួយ​វីរុស​កូ​វីដ១៩៕