ខ្មែរប៉ុស្ដិ៍ Close

    ព្រឹទ្ធសភានឹងបើកសម័យប្រជុំពិនិត្យឲ្យយោបល់លើសេចក្តីស្នើច្បាប់ចំនួន 4 ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 854
    ព្រឹទ្ធសភានឹងបើកសម័យប្រជុំពិនិត្យឲ្យយោបល់លើសេចក្តីស្នើច្បាប់ចំនួន 4 ដើម្បីរំលាយគណបក្សសង្គ្រោះជាតិព្រឹទ្ធសភានឹងបើកសម័យប្រជុំពិនិត្យឲ្យយោបល់លើសេចក្តីស្នើច្បាប់ចំនួន 4 ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ

    សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់ គណបក្សនយោបាយក្នុងរដ្ឋសភាដែលត្រូវរំលាយ នឹងត្រូវព្រឹទ្ធសភាបើកសម័យប្រជុំ ពិនិត្យនិងឱ្យយោបល់ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានបញ្ជាក់ប្រាប់អោយដឹងនៅល្ងាចថ្ងៃទី១៩ ខែតុលានេះ។

    សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះ រួមមាន៖
    ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
    ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
    ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
    ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
    លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា សេចក្តីស្នើច្បាប់បោះឆ្នោតទាំង៤នេះ ជាមួយនឹងរបៀបវារៈចំនួន៦ផ្សេងទៀត ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីប្រគល់ឱ្យគណៈកម្មាធិការទី៦ ពិនិត្យ និងសិក្សារួចមក។ ក្រោយប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា បានសម្រេចយកសេចក្តីស្នើច្បាប់ទាំង៤ខាងលើនេះ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃស្អែក មុនគេបង្អស់ ដោយសារតែសេចក្តីស្នើនេះ មានការបញ្ជាក់ជាមួយនឹងការប្រញ៉ាប់៕