ខ្មែរប៉ុស្ដិ៍ Close

អង្កការ UNICEF ប្រតិកម្មឆ្លើយតបនឹងព័ត៌មានមិនពិត អំពីជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 557
អង្កការ UNICEF ប្រតិកម្មឆ្លើយតបនឹងព័ត៌មានមិនពិត អំពីជំងឺកូវីដ-១៩ អង្កការ UNICEF ប្រតិកម្មឆ្លើយតបនឹងព័ត៌មានមិនពិត អំពីជំងឺកូវីដ-១៩

អង្កការ UNICEF ប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានប្រតិកម្មឆ្លើយតបទៅនឹងព័ត៌មានមិនពិត បន្ទាប់ពីមានការចែករំលែកបន្តគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា អង្គការ UNICEF ណែនាំពីវិធីងាយៗ និងចាំបាច់សម្រាប់ការពារ និងទប់ស្កាត់វីរុសកូរ៉ូណា Covid-19 ដោយមានដាក់ប្រភពដោយ UNICEF។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ UNICEF Cambodia បានបង្ហោះថា ” យើងសូមជម្រាបអ្នកទាំងអស់គ្នាថាសារខាងក្រោមមិនមែនជាការជូនដំណឹងរបស់យូនីសេហ្វទេ។ ព័ត៌មានរបស់យូនីសេហ្វ គឺផ្សព្វផ្សាយតែនៅក្នុងគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់យើងតែប៉ុណ្ណោះ។ ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺរាតត្បាតអាចធ្វើឲ្យបាត់បង់ជីវិតមនុស្ស។ សូមកុំផ្សព្វផ្សាយព័ត៌មានមិនពិត ហើយស្វែងយល់ពីប្រភពដែលគួរឲ្យទុកចិត្តបាន។”

ជាមួយគ្នានេះ UNICEF បានណែនាំប្រភពសម្រាប់ចំណេះដឹងបន្ថែមអំពីវីរុសកូរ៉ូណាដូចខាងក្រោម៖

https://uni.cf/3amggEa

អត្ថបទទាក់ទង